ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លះ​ត្រូវ​បី​ ខ្លះ​រុញ ​​នាំ​អ្នក​ជំងឺ​ចេញ​​យ៉ាង​ប្រញាប់ប្រញាល់​ (មាន​វីដេអូ)

5 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ បើ​តាម​ផ្នែក​ពន្លត់ភ្លើង​បាន​​រាយការណ៍​​ឱ្យ​ដឹង​ថា មនុស្ស​៩​នាក់​ស្លាប់ ​និង​១៥​នាក់​ទៀត​រង​របួស កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​​សីហា ឆ្នាំ​២០១៨ ដោយសារ​ភ្លើង​ឆាប​ឆេះ​​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ក្រុង​តៃ​ប៉ិ ​ត្រង់​ផ្នែក​ទទួល​អ្នកជំងឺ…

កោះ​តៃវ៉ាន់ ៖ បើ​តាម​ផ្នែក​ពន្លត់ភ្លើង​បាន​​រាយការណ៍​​ឱ្យ​ដឹង​ថា មនុស្ស​៩​នាក់​ស្លាប់ ​និង​១៥​នាក់​ទៀត​រង​របួស កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​​សីហា ឆ្នាំ​២០១៨ ដោយសារ​ភ្លើង​ឆាប​ឆេះ​​ក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ក្រុង​តៃ​ប៉ិ ​ត្រង់​ផ្នែក​ទទួល​អ្នកជំងឺ ​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​។

មនុស្ស​៣៦​នាក់​ ស្ថិត​ក្នុង​ផ្នែក​នេះ​នា​ជាន់​ទី​៧ ​របស់​មន្ទីរពេទ្យ​ NEW TAIPEI ត្រូវ​បាន​ជម្លៀស​ចេញ​ ហើយ​ក្នុង​ចំណោម​អ្នក​ទាំងនេះ​១៦​នាក់​​ភ័យ​គាំងបេះដូង តែ​៧​នាក់​អាច​ជួយ​ឲ្យ​ដឹងខ្លួន​វិញ​។

បើតាម​​បណ្ដា​រូបភាព​វី​ដេ​អូ​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​​បាន​បង្ហាញ​បណ្ដា​និយោ​ជិត​​ប្រញាប់ប្រញាល់​នាំ​អ្នកជំងឺ​ចេញ ខ្លះ​ត្រូវ​បី​ ខ្លះ​ទៀត​រុញ​ចេញ​ជិះ​លើ​កៅអី​មាន​កង់​។​ រីឯ​អ្នក​​របួស​១១​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។

នាយក​រដ្ឋមន្ត្រី​តៃវ៉ាន់​លោក ​WILLIAM LAI​ ថ្លែង​ថា យើង​នឹង​កំណត់​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​​នោះ ដើម្បី​រារាំង​កុំ​ឲ្យ​គ្រោះថ្នាក់​បែប​នោះ​កើត​មាន​ជា​ថ្មី​ទៀត​៕ វីដេអូ​ដក​ស្រង់​ចេញ​ពី ៖ euronews (en français)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ