ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទាំង​ព្រឹក ! ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​សាល​មហោស្រព​ព្រះ​សីហ​មុនី

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សាល​មហោស្រព​ព្រះ​សីហ​មុនី បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន មាន​ទីតាំង ស្ថិត​នៅ​ភូមិ​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​នេះ…

ខេត្តកំពង់ចាម ៖ សាល​មហោស្រព​ព្រះ​សីហ​មុនី បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន មាន​ទីតាំង ស្ថិត​នៅ​ភូមិ​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​នេះ ​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ សីហា ២០១៨​។ ហើយ​ត្រូវ​បានរថយន្ត​ពន្លត់អគ្គីភ័យ ​របស់​ស្នងការ​នគរបាល​ខេត្ត បាន​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដោយបាន​ប្រើប្រាស់​ទឹក​អស់​ចំនួន ​០៥​រថយន្ត ទើប​រលត់​ជា​ស្ថាពរ​។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​សុខ​ៗ​ស្រាប់តែ​មាន​ផ្សែង​បាន​ហុយ​ចេញពី​ក្នុង​សាល​មហោស្រព​ចេញ​មក​ក្រៅ ដោយ​មាន​ផ្សែង​ខ្មួល ខ្មាញ់​តែ​ម្តង​។ ហើយ​ត្រូវ​បាន​អ្នកគ្រប់គ្រង​ដោយ​លោក យ៉េន សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម បាន​ទូរស័ព្ទ​ហៅ​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការ​នគរបាល​ខេត្ត ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។

នគរបាល​បាន​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ភ្លើង​បាន​កំពុង​តែ​ឆេះ​នោះ ស្រប​ពេល​ដែល​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​នៅ​ប្រចាំការ ដោយ​ទទួលបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​រថយន្ត ពន្លត់អគ្គីភ័យ​ចេញ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ដោយ​បាន​ទប់ស្កាត់​មិន​ឲ្យ​ភ្លើង ឆេះ​ឆ្លង​រាលដាល​មក ផ្នែក​ខាងក្រៅ​នោះ​ទេ​។

ក្នុង​ប្រតិបត្តិការ​នេះ​ប្រើប្រាស់​ទឹក​អស់​ចំនួន​០៥​រថយន្ត បំពង់​ពន្លត់​អគ្គិភ័យ​បាញ់ អស់​ចំនួន​០៧​បំពង់ ហើយ​បណ្តាល​ឲ្យ​ខូចខាត​ក្នុង​នោះ​មាន ឆេះ​កៅអី​អស់​ចំនួន​៨៥ ក្នុង​ចំណោម​៨៥០ កៅអី​ពូក ឆេះ​ពិ​ដាន​កា​ម្ញី​ខាងលើ​១០០​ភាគរយ កា​ម្ញី​តាម​ជញ្ជាំង​ឆេះ​អស់​១០០​ភាគរយ​។ ចំពោះ​មូ​លេ​ហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ​ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង ទើប​បណ្តាល​ឲ្យ​មាន អគ្គិភ័យ​កើតឡើង​។ នៅ​ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាល​ឲ្យ​អ្នក​ជួល​តូប​លក់ដូរ​នៅ​ជុំវិញ​រោង​មហោស្រព មានការ​ភ្ញាក់ផ្អើល និង​ភិតភ័យ​ផង​ដែរ​។

លោក ស៊ឹង ភារ​ម្យ អនុប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​កើតហេតុ​រូប​លោក និង​មន្ត្រី​មួយ​ចំនួន​ទៀត ព្រមទាំង​កងកម្លាំង​នគរបាល និង​អ្នក​មើល​ការ​ខុស​ត្រូវ​សាល​មហោស្រព​បាន​វាយតម្លៃ​ថា​ការ​ខូចខាត​នេះ​មាន​ចន្លោះ​ពី​៦០​ទៅ​៧០​ភាគរយ​។

ដែល​បាន​និ​វិយោគ​ទុន​ដោយ​ក្រុមហ៊ុន​ឯកជន វិញ ហួរ មាន​រយៈពេល​៥០​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០០២ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ រូប​លោក​នឹង​រាយការណ៍​ទៅ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ហើយ​ក៏​នឹង​ត្រៀម​ជួសជុល​ឡើង​វិញ​ក្នុង​ពេល​ខាង​មុខ ហេតុការណ៍​ខាងលើ​មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់ រងគ្រោះថ្នាក់​នោះ​ទេ​៕


https://www.youtube.com/watch?v=zOGja7FYsyM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ