ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ជំទង់២នាក់​ចាប់​រំលោ.ភ​ក្មេង​ស្រី​​អាយុ​​១២ឆ្នាំ ជាប់​អន្ទាក់​ម្នាក់

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ក្មេង​ប្រុស​ជំទង់​២នាក់​​នាំ​គ្នា​លេង​​​បិទ​ពួន​​ជា​មួយ​​ក្មេង​ស្រី​អាយុ ​១២​ឆ្នាំ​នៅ​លើ​ផ្ទះ​ឈើ​មួយ​ស្ថិត​នៅ​​ឃុំ​ចុង​ជាច ស្រុក​តំបែរ ​ហើយ​បាន​លួង​លោម​ចាប់​រំលោ.ភ​សេព​សន្ថវៈ​ម្នាក់​ម្តង​ៗ​កាល​ពី​វេលា​ម៉ោង​៣​ រសៀល ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០១០ ប៉ុន្តែ​ខណៈ​អ្នក​ទី២ កំពុង​រំលោ.ភ​ត្រូវ​គេ​ឃើញ​ទៅ​ប្រាប់​​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​​ឱ្យ​ប្តឹង ​សមត្ថ​កិច្ច​​​ចាប់​ខ្លួន​តែ​ម្តង ឯជន​ទី១​​រត់​គេច​ខ្លួន​បាត់។ តាម​សេចក្តី​រាយ​ការណ៍​ពី​លោក​វរសនីយ៍​ត្រី លឿង រដ្ឋា

ខេត្ត​កំពង់​ចាម ៖ ក្មេង​ប្រុស​ជំទង់​២នាក់​​នាំ​គ្នា​លេង​​​បិទ​ពួន​​ជា​មួយ​​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​នៅ​លើ​ផ្ទះ​ឈើ​មួយ​ស្ថិត​នៅ​​ឃុំ​ចុង​ជាច ស្រុក​តំបែរ ​ហើយ​បាន​លួង​លោម​ចាប់​រំលោភ​សេព​សន្ថវៈ​ម្នាក់​ម្តង​ៗ​កាល​ពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៧ តុលា ឆ្នាំ​២០១០ ប៉ុន្តែ​ខណៈ​អ្នក​ទី២ កំពុង​រំលោភ​ត្រូវ​គេ​ឃើញ​ទៅ​ប្រាប់​​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​​ឱ្យ​ប្តឹង​សមត្ថ​កិច្ច​​​ចាប់​ខ្លួន​តែ​ម្តង ឯជន​ទី១​​រត់​គេច​ខ្លួន​បាត់។ តាម​សេចក្តី​រាយ​ការណ៍​ពី​លោក​វរសនីយ៍​ត្រី លឿង រដ្ឋា អធិ​ការ​នគរ​បាល​ស្រុក​តំបែរ​​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង៥​ល្ងាច ថ្ងៃ​កើត​ហេតុ​​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ចុង​ជាច​បាន​ទទួល​បណ្តឹង​ផ្ទាល់​មាត់​ពី​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​​ថា ឈ្មោះ​យឿន វណ្ណា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​បាន​ចាប់​រំលោភ​​កូន​ស្រី​របស់​គាត់​អាយុ​១២​ឆ្នាំ។ ក្រោយ​ពី​ទទួល​បាន​​ពាក្យ​បណ្តឹង​នេះ​ភ្លាម សមត្ថ​កិច្ច​បាន​​ទៅ​​ផ្ទះ​កើត​ហេតុ​​​ស្រាវ​ជ្រាវ ព្រម​ទាំង​​សួរនាំ​ក្មេង​ស្រី​រង​គ្រោះ និង​សាក្សី​២​នាក់​ទើប​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​យឿន វណ្ណា បញ្ជូន​ទៅ​កាន់​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​តំបែរ​ដើម្បី​សួរ​នាំ។

ក្មេង​ស្រី​រង​គ្រោះ​​ឱ្យ​ដឹង​ថា នា​ពេល​ថ្ងៃ​ត្រង់​ ទី​២៧ តុលា នាង និង​បង​ស្រី​បាន​ទៅ​ធ្វើ​នំ​គ្រក់​ហូប​នៅ​ផ្ទះ​របស់​ឈ្មោះ​វណ្ណា ជា​មួយ​ប្រុស​ៗ​៤​នាក់​ទៀត។ ​បន្ទាប់​ពី​​ហូប​នំ​គ្រក់​​រួច​បង​ស្រី​​របស់​នាង​បាន​ត្រឡប់​ទៅ​ផ្ទះ​មុន ក្នុង​ពេល​នោះ​ឈ្មោះ​វណ្ណា បាន​ចាប់​ដៃ​នាង​ចូល​ក្នុង​បន្ទប់​លើ​ផ្ទះ​​យក​ភួយ​មក​ឃ្លុំ​ពី​លើ​ រួច​​ចាប់​នាង​រំលោភ​បណ្តាលឱ្យ​ឈឺ​​ចាប់​ស្រែក​ហៅ​ឱ្យ​គេ​ជួយ ​តែ​គ្មាន​អ្នក​ណា​ជួយ​ទេ។ បន្តិច​ក្រោយ​មក​ឮ​ប្រុស​ៗ​៣​នាក់​ស្រែក​ថា បង​​របស់​នាង​មក​ហើយ​ នាង​​បើក​ភួយ​មើល​ស្រាប់​តែ​ឃើញ​បង​ស្រី​អើត​​មើល​តាម​ជញ្ជាំង​បន្ទប់។ ក្នុង​ស្ថាន​ភាព​បែប​នោះ​​នាង​បាន​រត់​ចេញ​ទៅ​ក្រៅ​បន្ទប់​​ដើរ​ទៅ​ផ្ទះ។ ក្មេង​ប្រុស​ឈ្មោះ​យឿន វណ្ណា ​​​ឆ្លើយ​សារ​ភាព​ថា ឈ្មោះ​ណាក់ ​អាយុ​១៤​ឆ្នាំ បាន​ចាប់​រំលោភ​នាង ចំណែក​​​រូប​គេ​បាន​ចាប់​រំលោភ​តាម​ក្រោយ។ ពេល​នោះ​​​ប្អូន​ប្រុស​ជីដូន​មួយ​មក​ទាន់​​ទើប​គេ​ឈប់​។ រយៈ​ពេល​ជិត​​​មួយ​ម៉ោង​ក្រោយ​មក​រូប​គេ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន។ លោក​វរសេនីយ៍ត្រី លឿង រដ្ឋា អធិ​ការ​នគរ​បាល​ស្រុក​តំបែរ​​បញ្ជាក់​ថា ក្មេង​ជំទង់​ជាប់​ចោទ​​​ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ហើយ៕