ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម៉្លេះ! ជនម្នាក់ហែក​ជញ្ជាំង​លួច​ស្រូវ​១​បាវ ម្ចាស់​ទៅ​តាម​យក​មក​វិញ​ ទាញ​ដាវ​គំរា.ម​សម្លា.ប់​

6 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​ ឃាត់ខ្លួន ខណៈ​ដែល​ហែក​ជញ្ជាំង​ផ្ទះ​គេ​លួច​ស្រូវ​បាន​យក​ទៅ​លាក់​ទុក​ផ្ទះ​ម្តាយបង្កើត ម្ចាស់​ទៅ​យក​មក​វិញ ជនសង្ស័យ​ជា​ចោរ​ទាញ​ដាវ​ទៅ​គំរាម​ម្ចាស់​ស្រូវ ទ្រាំ​មិន​បាន​ប្តឹង​នគរបាល​ឃាត់ខ្លួន​តែ​ម្តង​។ ការ​ឃាត់ខ្លួន​យុវជន​ជា​ចោរលួច​ស្រូវ និង​ទាញ​ដាវ​គំរាម​ម្ចាស់​ថែម​ទៀត​ផង​នោះ​បាន​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា…

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​ ឃាត់ខ្លួន ខណៈ​ដែល​ហែក​ជញ្ជាំង​ផ្ទះ​គេ​លួច​ស្រូវ​បាន​យក​ទៅ​លាក់​ទុក​ផ្ទះ​ម្តាយបង្កើត ម្ចាស់​ទៅ​យក​មក​វិញ ជនសង្ស័យ​ជា​ចោរ​ទាញ​ដាវ​ទៅ​គំរាម​ម្ចាស់​ស្រូវ ទ្រាំ​មិន​បាន​ប្តឹង​នគរបាល​ឃាត់ខ្លួន​តែ​ម្តង​។

ការ​ឃាត់ខ្លួន​យុវជន​ជា​ចោរលួច​ស្រូវ និង​ទាញ​ដាវ​គំរាម​ម្ចាស់​ថែម​ទៀត​ផង​នោះ​បាន​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ក្រាំង​ខ្នុរ ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​និយាយ​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ចោរលួច​ស្រូវ​ហើយ​ទាញ​ដាវ​គំរាម​សម្លាប់​ម្ចាស់ផ្ទះ​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ ហុ​ក ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ខ្នុរ ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

ចំណែក​ម្ចាស់ផ្ទះ​រង​ការ​គំរាម​សម្លាប់​ពី​ចោរ​មានឈ្មោះ កែវ សុផល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាង​លេ​ី​។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ មាន​ករណី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បតិ្ត​និង​គំរាម​សម្លាប់​ម្ចាស់ផ្ទះ មួយ​កេ​ី​ត​ឡេ​ី​ង​នៅ​ចំណុច​ភូមិ​ក្រាំង​ខ្នុរ ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។ ដែល​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហុ​ក ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាង​លេ​ី ប​បាន​ធ្វេ​ី​សកម្មភាព​យក​ដាវ ទៅ​គំរាម លេ​ី​ជន​រង​គ្រោះ​ឈ្មោះ កែវ សុផល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាង​លេ​ី​។

នគរបាល​ស្រុក​ដដែល​បាន​បន្ថែម​ថា បើ​តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ ខែ​ឆ្នាំ​ដដែល​វេលា​ម៉ោង​(​មិន​ចាំ​) ជនសង្ស័យ​ខាង​លេ​ី​បាន​ធ្វេ​ី​សកម្មភាព​ហែក​ជញ្ជាំង​ស័​ង្ហ​សី​ផ្ទះ​របស់​ខ្លួន ចូល​លួច​យក​ស្រូវ​ចំនួន​០១​បាវ និង​បាន​រេ​ី កកាយ​សម្ភា​រះ​នូវ​ក្នុងផ្ទះ​ថែម​ទៀត​។ ក្រោយមក​នៅ​ថ្ងៃ​ដដែល​នោះ ជន​រង​គ្រោះ​បាន​រក​ឃេ​ី​ញ​ស្រូវ​របស់​ខ្លួន​ដែល​ជនសង្ស័យ​យក​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ​របស់​ឈ្មោះ ឈុំ ផល ភេទ​ស្រី អាយុ​៥៦​ឆ្នាំ (​ត្រូវជា​ម្តាយ​ជនសង្ស័យ​) ហេ​ី​យ​ខ្លួន​បាន​យក​ស្រូវ​នោះ​ត្រឡប់​ក​ផ្ទះ​វិញ​។ រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​ឆ្នាំ​ដដែល ទេ​ី​ប​ជនសង្ស័យ​ខឹង​បាន​យក​ដាវ​មក​គំរាម​ជន​រង​គ្រោះ ដោយ​យក​ស្រូវ​ត្រឡប់​ទៅ​វិញ​។ ជន​រង​គ្រោះ​កើត​ទុក​មិន​សុខចិត្ត​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​។

នគរបាល​បាន​បញ្ជាក់​បន្ថែម​ថា លុះ​រហូត​ដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំង​បាន​ធ្វើការ​ឃាត់​ជនសង្ស័យ​ជា​ចោរ​ខាង​លេ​ី បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ដើម្បី​សួរនាំ​។ ក្រោយ​សាកសួរ ជនសង្ស័យ បាន​ឆ្លេ​ី​យ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​លួច​យក​ស្រូវ​០១​បេ ពី​ក្នុងផ្ទះ​របស់​ជន​ឈ្មោះ​ខាង​លេ​ី​ពិតប្រាកដ​មែន ចំណែក​ដាវ បាន​មក​ពី​ឈ្មោះ​…​លឺ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់​ថ្មី​ទំលាប់ ឃុំ​ចាន់​សែន​។

ក្រោយ​កើតហេតុ​នគរបាល​ធ្វើការ​ដកហូត​វត្ថុ​តាង​មាន​ដាវ​០១​ដើម ដែល​ជន​ដៃដល់​យក​ទៅ​គំរាម​សម្លាប់​ម្ចាស់ផ្ទះ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លេ​ី​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​ឃាត់ខ្លួន​កសាង​សុំ​ណុំ​រឿង ប​ញ្ចូ​ន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ