ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាបករណី​គ្រឿ.ង.ញៀ.នមួយ​នៅ​ក្បែរគុ.កព្រៃស

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង​សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​៤​រសៀល…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង​សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ វេលា​ម៉ោង​ប្រមាណ​៤​រសៀល កម្លាំង​ «​ក​១» នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដោយ​មានការ​ដឹកនាំ​និងសម្រប​សម្រួល​ពី​ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គឹ​ម ហុង​សាន បាន​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​រហូត​ឈាន​ទៅ​បង្ក្រាប​ករណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ផ្លូវ​បេតុង​៥០​ម៉ែត្រ ភូមិ​ប្រការ សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ គឺ​នៅ​ក្បែរ​ច្រក​ផ្លូវ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស ។

ជា​លទ្ធផល បាន​ចាប់ខ្លួន​ជនល្មើស​ម្នាក់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​កេ​តា​មីន​ទម្ងន់ ៧០៧,៥៩​ក្រាម គ្រឿងញៀន​ប្រភេទ​អុ​ិ​ច​ស្តា​ស៊ី​(MDMA) ទម្ងន់២ ០៦៦,​០៥​ក្រាម គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY,ICE) ទម្ងន់ ១ ២៩២,០៥​ក្រាម ។

សរុប​សារធាតុ​ញៀន​ទាំងអស់ មាន​ទម្ងន់​ជាង​៤​គីឡូក្រាម ។​ជនល្មើស និង​វត្ថុ​តាង ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ