ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​មាន​សុភមង្គល​យូរអង្វែង កុំ​ភ្លេច​៥​ចំណុច​នេះ !

5 ឆ្នាំ មុន

«​ការ​ទាក់ទង​មាន​សុខភាព​ល្អ​» អ្នក​ពិតជា​អាច​ស្វែង​រកបាន​សម្រាប់​មនុស្ស​គ្រប់​គ្នា ដោយ​អ្នក​គ្រាន់តែ​ដឹង​អំពី​អ្វី​ដែល​វា​ត្រូវការ​ប៉ុណ្ណោះ ។ ខាងក្រោម​នេះ​គឺជា​ចំណុច​គន្លឹះ​ទាំង​ប្រាំ​យ៉ាង ដែល​តម្រូវ​ឲ្យ​មាន​សម្រាប់​ទំនាក់ទំនង​ដ៏​ល្អ​មួយ ៖ 1. ស្រឡាញ់​ខ្លួនឯង ដើម្បី​មាន​ចំណងទាក់ទង​ល្អ​ប្រកបដោយ​សុខភាព​ល្អ…

«​ការ​ទាក់ទង​មាន​សុខភាព​ល្អ​» អ្នក​ពិតជា​អាច​ស្វែង​រកបាន​សម្រាប់​មនុស្ស​គ្រប់​គ្នា ដោយ​អ្នក​គ្រាន់តែ​ដឹង​អំពី​អ្វី​ដែល​វា​ត្រូវការ​ប៉ុណ្ណោះ ។ ខាងក្រោម​នេះ​គឺជា​ចំណុច​គន្លឹះ​ទាំង​ប្រាំ​យ៉ាង ដែល​តម្រូវ​ឲ្យ​មាន​សម្រាប់​ទំនាក់ទំនង​ដ៏​ល្អ​មួយ ៖

1. ស្រឡាញ់​ខ្លួនឯង
ដើម្បី​មាន​ចំណងទាក់ទង​ល្អ​ប្រកបដោយ​សុខភាព​ល្អ និង​សុភមង្គល​នៃ​ស្នេហា​ជាមួយ​មនុស្ស​ម្នាក់​ទៀត ដំបូង​អ្នក​ត្រូវ​រៀន​ស្រឡាញ់​ខ្លួនឯង ។ ការ​ស្រឡាញ់​ខ្លួនឯង​បង្កើត​ឲ្យ​មាន​សមត្ថភាព​កាន់តែ​ខ្លាំង ដើម្បី​ស្រឡាញ់​អ្នក​ដទៃ ។ វា​បើកចំហរ​អ្នក ដើម្បី​ទទួល​បាន​ក្តី​ស្រឡាញ់​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ។ ការ​ស្រឡាញ់​ខ្លួនឯង ធ្វើ​ឲ្យ​អ្នក​កាន់តែ​រឹង​មាំ ហើយ​នៅ​ពេល​អ្នក​ស្រឡាញ់​ខ្លួនឯង​ពីរ​នាក់​រួបរួម​គ្នា អ្នក​នឹង​មាន​សមត្ថភាព ដើម្បី​ទទួល​បាន​សក្តានុពល​ពេញលេញ​នៃ​ក្តី​ស្រឡាញ់ ។

2. ទុកចិត្ត
នេះ​ប្រហែលជា​មើលទៅ​ច្បាស់​ណាស់ ប៉ុន្តែ មនុស្ស​ជា​ច្រើន​មាន​ដៃគូ​ដែល​ពួក​គេ​មិន​ទុកចិត្ត ។ ចូរ​ការ​កសាង​ទំនុកចិត្ត​របស់​អ្នក និង​ស្រឡាញ់​ខ្លួន​អ្នក​ទាំងស្រុង មុន​ពេល​កំណត់​គោលដៅ​ដើម្បី​មាន​ចំណង​ទាក់​មួយ​ផ្សេង​ទៀត ។ កាលណា​អ្នក​កាន់តែ​រឹង​មាំ អ្នក​នឹង​កាន់តែ​មាន​ទំនុកចិត្ត ។

3. ភាព​ស្មោះត្រង់
មាន​មនុស្ស​ជា​ច្រើន​ជឿ​ថា ការ​កុហក​តិចតួច គឺ​មិន​អី​ទេ ប៉ុន្តែ​តើ​មាន​អ្វី​កើតឡើង នៅ​ពេល​ដែល​អ្នក​សាង​ការ​កុហក​តិចតួច តិចតួច តិចតួច ហើយ​ញឹកញាប់? ការ​ទាក់ទង​របស់​អ្នក​នឹង​ពោរពេញ​ទៅ​ដោយ​ការ​កុហក ។ ចូរ​នៅ​ជាមួយ​នរណា​ម្នាក់​ដែល​អ្នក​អាច​ស្មោះត្រង់​១០០ ភាគរយ ។

4. ចំណងទាក់ទង
មាន​ភាព​ខុស​គ្នា​រវាង​«​ការ​និយាយ​ជាមួយ​នរណា​ម្នាក់​» និង​«​ការ​និយាយ​ទៅ​កាន់​នរណា​ម្នាក់​»​។ ការ​សន្ទនា​មួយ​ដែល​មាន​សុខភាព​ល្អ​រវាង​មនុស្ស​ពីរ​នាក់ មិន​នាំ​ឲ្យ​មាន​សំឡេង​រំខាន ឡូឡា ឬ​ការ​វាយប្រហារ​ដ៏​សាហាវ​នោះ​ទេ ។ ចូរ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ក្ដី​ស្រឡាញ់ និង​ការ​អាណិតអាសូរ ។

5. កា​រត​ភ្ជាប់
វា​មាន​ភាព​ងាយស្រួល​ណាស់ ក្នុង​ការ​ទាក់ទង​ក្នុង​អាជីព​របស់​យើង ។ ការងារ​មាន​ទំនោរ​ទៅ​រក​អាទិភាព​ថ្ងៃនេះ ប៉ុន្តែ ការណ៍​ពិត​គឺ … ការ​ទាក់ទង​របស់​អ្នក​គួរតែ​ជា​អាទិភាព​របស់​អ្នក​។ នេះ​គឺជា​ផ្ទះ​របស់​អ្នក កន្លែង​ពិសិដ្ឋ​របស់​អ្នក ការ​គាំទ្រ​ដ៏​ធំ​បំផុត​របស់​អ្នក … នេះ​គឺជា​មនុស្ស​របស់​អ្នក ។ ពួក​គេ​សម​នឹង​ទទួល​បាន​អាទិភាព​របស់​អ្នក ៕

(​ស្រង់​ពី​គេហទំព័រ​សុខភាព​ health.com.kh)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ