មិន​ច្រឡំ​គ្នា​…​កូនភ្លោះ​ប្រុស​-​ស្រី​២​គូ​រៀប​ការ​នឹង​គ្នា​ក្នុង​ពេល​តែ​មួយ !


សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ក្នុង​រដ្ឋ​មី​សុី​ហ្គេ​ន សហរដ្ឋអាមេរិក​កូនភ្លោះ​ប្រុស និង​កូនភ្លោះ​ស្រី​២​គូ​បាន​រៀប​ការ ក្នុង​ពេល​តែ​មួយ ។

ខាង​ស្រី​គឺ​នាង​គ្រី​សសុី និង​ខេ​សសុី ប៊ី​វើ (Crissie and Cassie Beaver) ខាង​ប្រុស​គឺ​លោក​សេក និង​និក លី​វ៉ា​ន (Zach and Nick Liwan) ។ ពួក​គេ​បាន​រៀប​ការ​កាលពី​ថ្ងៃ​ទី​៣ និង​ទី​៤ សីហា ២០១៨ ។ នៅ​ថ្ងៃ​ទី​៣ សីហា ជា​អាពាហ៍ពិពាហ៍​រវាង​នាង​គ្រី​សសុី និង​លោក​សេក បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៤ សីហា រវាង​នាង​ខេ​សសុី និង​លោក​និក ។

តាម​ប្រវត្តិ​ពី​ការ​ជួប​គ្នា​លើក​ដំបូង​របស់​កូនភ្លោះ​ទាំង​២​គូ​បាន​កើតឡើង​កាលពី​៤​ឆ្នាំ​មុន​ដោយ​ខេ​សសុី និង​និក​ជា​មិត្ត​រួម​ថ្នាក់​នៅ​មហាវិទ្យាល័យ​«Grand Valley State» ក្រោយមក​ពួក​គេ​ក៏​បាន​បបួល​បងប្អូន​ភ្លោះ​របស់​ខ្លួន​មក​ជួប​គ្នា និង​ចាប់ផ្ដើម​សេពគប់​ចាប់ពី​ពេល​នោះ​មក ។ ពួក​គេ​ទាំង​៤​នាក់​មាន​គម្រោង​ផ្លាស់​ទៅ​រស់នៅ​ក្នុងផ្ទះ​ក្រោម​ដំបូល​តែ​មួយ​ក្រោយ​ពី​រៀប​ការ​រួច ។

កូនភ្លោះ​ទាំង​២​គូ​បាន​ថ្លែង​ថា ទោះបីជា​រឿង​នេះ​ហាក់ដូចជា​ចៃដន្យ​ក៏​ដោយ ប៉ុន្តែ​ពួក​គេ​ទាំង​៤​នាក់​ក៏​មាន​លក្ខណៈ​ខុស​គ្នា ដោយ ម្នាក់​ៗ​មាន​អាជីព រៀង​ៗ​ខ្លួន មាន​ចរិត និង​ការ​ពេញចិត្ត​ផ្សេង​ពី​គ្នា ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំសាន្ដ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ