ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ៃលិន រៀបចំ និងតុបតែងផ្កាភ្ញី ទទួលទេវតាឆ្នាំថ្មី និងស្វាគមន៍ភ្ញៀវទេសចរ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ រហូតមកដល់យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នេះ​ ខេត្តប៉ៃលិន បានរៀបចំ​តាំងផ្កាភ្ញី ភ្លើងលម្អ​តាម​ដងផ្លូវសាធារណ: ដោយ​បំពាក់​ភ្លើង​អគ្គិសនី ក៏ដូចជា…

ខេត្តប៉ៃលិន៖ រហូតមកដល់យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ នេះ​ ខេត្តប៉ៃលិន បានរៀបចំ​តាំងផ្កាភ្ញី ភ្លើងលម្អ​តាម​ដងផ្លូវសាធារណ: ដោយ​បំពាក់​ភ្លើង​អគ្គិសនី ក៏ដូចជា រៀបចំ​ច្នៃ​ភ្លើង ជាក្បាច់ផ្ការំដួល បញ្ចេញពណ៌​ចម្រុះ មាន​លឿង​ ក្រហម និង​ពណ៌ស្វាយ ជាដើម ដើម្បីទទួលទេវតាឆ្នាំថ្មី ព្រមទាំងបង្កើតឱ្យមានភាពទាក់ទាញដល់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើន ចូលមកលេង ក្នុងខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ នាថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺការតុបតែងកន្លែងសួនកុមារ នៅមុខសាលាខេត្តប៉ៃលិន​យ៉ាងស្រស់​បំព្រង។ ​មន្រ្តីសាលាខេត្តម្នាក់ បានឱ្យដឹងថា ​នៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងឆ្នាំ២០២២នេះ ពិតជា​មានការប្លែកអារម្មណ៍ជាងឆ្នាំមុនៗ ខណ:ដែលរដ្ឋបាលខេត្តប៉ៃលិន នឹងធ្វើសង្ក្រាន្តសម្រាប់ខេត្តរបស់ខ្លួន ដើម្បី​បង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាដើរលេងតាមវត្តអារាមផងដែរ។

ប្រភពបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២២ នេះភ្លាម គឺមន្រ្តីម្នាក់ៗ មមារញឹក ក្នុងការតុបតែង កែលម្អកន្លែងលេង​កម្សាន្តនានា ដូចជា រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បីទាក់ទាញភ្ញៀវ ឱ្យចូលមកលេងកម្សាន្ត ក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ ព្រោះខេត្តនេះ នឹងរៀចំធ្វើសង្ក្រាន្ត ដែលបង្កលក្ខណ:សប្បាយៗ។

ម្យ៉ាងវិញទៀត នៅពេលដែលព្រះអាទិត្យអស្តង្គត់ ហើយស្បៃរាត្រី ឈានចូលមកដល់ បើគេក្រ​ឡេកមើល​ទៅ​តាមដងផ្លូវនានា ក្នុងក្រុងប៉ៃលិន ស្ទើរតែគ្រប់ទិសទី លម្អទៅដោយអំពូលភ្លើង ជាក្បាច់ផ្កាចម្រុះពណ៌ ភ្លឺចាំង​ចែង​ព្រោងព្រាតពេញផ្លូវតែម្តង។ រីឯនៅលើសួនកុមារ ជាកន្លែងកម្សាន្ត ទល់មុខនឹងសាលាខេត្ត មានអ្នកលក់ដូរ​យ៉ាងច្រើន ព្រមទាំងមានភ្ញៀវប្លែកមុខ ចូលនាំគ្នាទិញនំចំណីពិសាជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ ដែលបានធ្វើ​ដំណើរមកពីតាមបណ្តាខេត្តមួយចំនួនផងដែរ៕ ដោយ​៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ