ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ភុំ សុវណ្ណារ័ត្ន អគ្គនាយកក្រុមហ៊ុនសាប៊ូកក់សក់ U-Well ទោះបីកាក់កបនឹងមុខជំនួញយ៉ាងណាក៏មិនភ្លេចកិច្ចការងារមនុស្សធម៌ និងជួយសង្គមជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានឪពុកដើមកំណើតជាកូនកសិករ លោក ភុំ សុវណ្ណារ័ត្ន (Phum Sovannarath) បច្ចុប្បន្ន គឺជាអគ្គនាយក្រុមហ៊ុន…

រាជធានីភ្នំពេញ ៖ មានឪពុកដើមកំណើតជាកូនកសិករ លោក ភុំ សុវណ្ណារ័ត្ន (Phum Sovannarath) បច្ចុប្បន្ន គឺជាអគ្គនាយក្រុមហ៊ុន សាប៊ូកក់សក់ U-Well ហើយក៏ជាស្ថាបនិកមូលនិធិមនុស្សធម៍បុីមែក និងជាអ្នកបង្កើតមហាព្រឹត្តិការណ៏សិល្បៈវប្បធម៍ដើម្បីមនុស្សធម៍កម្ពុជា ។ 

លោក ភុំ សុវណ្ណារ័ត្ន មានវ័យ ២៩ឆ្នាំ កំពុងតែបន្តការសិក្សាថ្នាក់បណ្ឌិត ហើយលោកមានទេពកោសល្យខ្ពស់ក្នុងការធ្វើជំនួញ ដោយបានយកវីរៈភាពរបស់ឪពុកធ្វើជាគំរូ ។ ត្បិតអតីតកាលឪពុករបស់លោក ភុំ សុវណ្ណារ័ត្ន ជាកសិករមានការតស៊ូខ្ពស់ប្រឹងប្រែងរកស៊ីរហូតដល់ចំណុចមួយដែលមានការទទួលស្គាល់ពីមជ្ឈដ្ឋានជុំវិញខ្លួន ។ 

នៅឆ្នាំ ២០១៦ លោកចាប់ផ្ដើមសេវាកម្មជួយទិញទំនិញពីប្រទេសចិនដែលជាអាជីវកម្មបម្រើសេវាកម្មដំបូងគេបំផុតនៅប្រទេសកម្ពុជា ។ ក្រោយមកលោកលោក ភុំ សុវណ្ណារ័ត្ន ក៏បន្តពង្រីកអាជីវកម្មផ្សេងទៀតរួមមាន សេវាកម្ម ធ្វើប្រេន ផ្គត់ផ្គង់គ្រឿងសម្អាងគ្រប់ប្រភេទជាលក្ខណៈឯកជន ហើយក៏មានលទ្ធភាពបង្កើតប្រេនសាប៊ូកក់សក់ដោយខ្លួនឯងឈ្មោះថា U-Well ដែលកំពុងមានប្រជាប្រិយភាពនៅលើទីផ្សារ ។ 

លោក ភុំ សុវណ្ណារ័ត្ន បានឲ្យដឹងថា ទម្រាំមកដល់ចំណុចនេះ លោកបានតស៊ូ ជំនៈរាល់ឧបសគ្គ ធ្លាប់គេពេបជ្រាយ មាក់ងាយ ថាជាមនុស្សប្រុស បែរជាទៅប្រកបជំនួញគ្រឿងសម្អាងទៅវិញ ។ លោកខំខាំមាត់សង្កត់ចិត្ត ហើយខ្នះខ្នែងពង្រឹងជំនួញមួយនេះរហូតបានជោគជ័យពិតប្រាកដមែន ។ 

លោក ភុំ សុវណ្ណារ័ត្ន បន្ថែមថា “ខ្ញុំចាប់ផ្តើមការរកសុីដំបូងពីបាតដៃទទេ ព្រោះខ្ញុំជាមនុស្សម្នាក់ដែលជឿជាក់លើមនោគមន៏វិជ្ជា ខ្លួនទីពឹងខ្លួន ដោយមិនប្រើប្រាស់ទុនដែលគ្រួសារបានបំរុងទុកឲ្យឡើយ ពោលគឺចាប់ផ្តើមជំនួញដំបូងដោយប្រើប្រាស់ទំនុកចិត្តជាដើមទុនសម្រាប់វិនិយោគ” ។ 

ក្រោយពីការខំប្រឹងប្រែងអស់ជាច្រើនឆ្នាំ លោក ភុំ សុវណ្ណារ័ត្ន បានពង្រីកអាជីវកម្ម និងមានលទ្ធភាពជួយដល់សង្គមជាតិតាមរយៈមូលនិធីសប្បុសធម៍របស់ខ្លួន ជាមួយនឹងការឧបត្ថម្ភនូវ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិការទៅកាន់ ស្ថាប័នរដ្ឋ ស្ថាប័នឯកជន ជនទីទាល់ក្រ និងមជ្ឈមណ្ឌលមនុស្សធម៍នានារួមមាន អង្គការកុមារកំព្រារពន្លឺអានាគត, មជ្ឈមណ្ឌលកុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប, ជនរងគ្រោះដោយសារគ្រោះទឹកជំនន់ស្ថិតនៅខេត្តបន្ទាយមានជ័យ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ, ក្រុមគ្រូពេទ្យស្ម័្រគចិត្តយុវជនសម្តេចតេជោហៅកាត់ថា TYDA, ក្រសួងសុខាភិបាល, កាកបាទក្រហមកម្ពុជា, លោកតាសុីក្លូ និងជនចាស់ជរាគ្មានទីពឹង, សាលារៀន, មន្ទីពេទ្យ -ល-។ 

នៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៣ លោក ភុំ សុវណ្ណារ័ត្ន បានបើកសម្ពោធ មូលនិធិមនុស្សធម៍បុីមែក ក្នុងគោលបំណង គៀងគរជំនួយមនុស្សធម៍ពីគ្រប់មជ្ឈដ្ឋានដើម្បីជួយទៅដល់ជនក្រីក្រ ដែលមានការចូលរួមពីសំណាក់សប្បុរសជន និងតារាសិល្បះជួរមុខជាច្រើននាក់ ។ 

នៅមិនទាន់អស់ទេ លោក ភុំ សុវណ្ណារ័ត្ន បានប្រើប្រាស់បណ្តាញសង្គម TikTok (phumsovannarath) មានអ្នកតាមដាន 3.2M កៀរគរសប្បុរសជន ចូលរួមមហាព្រឹត្តិការណ៍សិល្បៈវប្បធម៍ដើម្បីមនុស្សធម៍ ដែលជាកម្មវិធីបង្ហាញពីវប្បធម៍ខ្មែរ រួមមានការដើរលើកំរាលព្រំក្រហមដោយប្រើប្រាស់សុីក្លូជាយានជំនិះ, ការតាំងបង្ហាញផលិតផលច្នៃចេញពីត្នោត (ទឹកត្នោត ទូក មួកស្លឹកត្នោត ផ្លែត្នោត), ការសម្តែងនូវគុនល្បុកត្តោ, សិល្បៈចាបុីដងវែង និងការតាំងបង្ហាញស្មុគ្មល្ខោនបុរាណ។ កម្មវិធីនេះដែរ ចូលរួមដោយសិល្បៈករ សិល្បៈការនីជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងរៃអង្កាសថវិកាសម្រាប់ជួយប្រជាជនទីទាល់ក្រ ។ 

សម្មិទ្ធផលសប្បុរសធម៌ ច្រើនរាប់មិនអស់របស់ លោក ភុំ សុវណ្ណារ័ត្ន បានធ្វើអោយលោកទទួលបានការប្រោសប្រទាននូវគ្រឿងឥស្សរិយយសធំៗចំនួន២ ពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ពោលគឺ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឈន៍ (០៨ មេសា ២០២១) និង សម្តេចព្រះមហាក្សត្រីយានី ព្រះសុីសុវត្ថិ មុនីវង្ស កុសុមះ នារីរត្ន័ (១៦ ឧសភា ២០២៣) ៕ អត្ថបទសហការ