ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Oun Reachny គ្រូបង្រៀនផាត់មុខធ្វើសក់ល្បីឈ្មោះ ងាកមកផលិតវីដេអូខ្លីបង្ហោះលើបណ្តាញសង្គម ស្រាប់តែផ្ទុះការគាំទ្រខ្លាំងសឹងមិនគួរឱ្យជឿ !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ Oun Reachny គឺជាគ្រូបង្រៀនផាត់មុខធ្វើសក់ ដ៏លេចធ្លោមួយរូបប្រចាំប្រទេសកម្ពុជា ដោយសារស្នាដៃ និងតិចនិកដ៏ប៉ិនប្រសប់មួយគ្មានពីរ ។ Oun…

រាជធានីភ្នំពេញ ៖ Oun Reachny គឺជាគ្រូបង្រៀនផាត់មុខធ្វើសក់ ដ៏លេចធ្លោមួយរូបប្រចាំប្រទេសកម្ពុជា ដោយសារស្នាដៃ និងតិចនិកដ៏ប៉ិនប្រសប់មួយគ្មានពីរ ។ Oun Reachny បានទទួលការបណ្តុះបណ្តាលលើអាជីពជាគ្រូបង្រៀនទាំងក្នុង និងក្រៅប្រទេសក្នុងមួយឆ្នាំ ៣ ដង ដើម្បីពង្រឹងសមត្ថភាព តិចនិក និងឯកទេសផាត់មុខ ស្របតាមស្តង់ដារ អន្តរជាតិ ។

បន្ទាប់មកអ្នកគ្រូបានបើកសាលាបង្រៀនផាត់មុខធ្វើសក់ ដោយទទួលទាំងសិស្សដែលចេះខ្លះ ឬក៏ពុំទាន់ចេះសោះ ដើម្បីហ្វិឹកហាត់ឲ្យក្លាយទៅជាអ្នកផាត់មុខអាជីពដូច ។ 

Oun Reachny បានឲ្យដឹងថា  “ការបេីកសាលានេះឡើងគឺចង់ផ្តល់ឱកាសឲ្យបងប្អូនដែរគាត់មិនមានលិទ្ធភាពបន្តនៅស្រុកគេអាចក្រេបជញ្ជក់ចំណេះដឹង និងស្តង់ដារផាត់មុខធ្វើសក់ស្អាតនិងអាចមានឱកាសប្រកួតប្រជែងស្នាដៃជាអន្តរជាតិ ។ ជាពិសេសខ្ញុំរីករាយក្នុងការបង្កើតនូវធនធានមនុស្ស ដើម្បីបង្ហាញថាកូនខ្មែរយើងខ្លាំង ទាំងសមត្ថភាព និង ទេពកោសល្យ” ។

មិនត្រឹមតែបើកសាលាបង្រៀនផាត់មុខធ្វើសក់ខ្នាតអាជីពប៉ុណ្ណោះទេ Oun Reachny បានងាកមកផលិតវីដេអូខ្លីបខ្លីៗ ទាក់ទងនឹងតិចនិកតុបតែងខ្លួន និងរបៀបផាត់មុខ ធ្វើសក់ បែបងាយៗ បង្ហោះលើបណ្តាញសង្គមទៀតហ្វេសប៊ុក និង TikTok ថែមទៀតផង ។ 

ទើបតែប្រឡូកមួយប្រ៉ាវសោះ TikTok របស់ Oun Reachny ដែលមានឈ្មោះថា “reachnyphoto (@Oun Reachny) មានអ្នកចុចឡាចសរុបរហូតដល់ទៅ 1.3M Likes ឯណោះ ។ ក្រៅពីកាក់កបលើអាជីពជាគ្រូបង្រៀនផាត់មុខធ្វើសក់ Oun Reachny  ក៏ឆក់បានប្រជាប្រិយភាពខ្លាំងពីសំណាកអតិថិជនទាំងក្នុង និងក្រៅស្រុក ដោយតម្លៃខ្លួននៃការផាត់មុខធ្វើសក់ហក់ឡើងទ្វេរដងឯណោះ ។ 

ទោះបីជាមមាញឹកយ៉ាងក៏ដោយ ក៏ Oun Reachny   ពុំភ្លេចកិច្ចការងារសប្បុរសធម៌ជួយដល់មនុស្សចាស់ជរា កុមារកំព្រារ ស្ត្រីមេម៉ាយ និងប្រជាជនទីទាល់ក្រផងដែរ ៕ អត្ថបទសហការ