ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការភ្ញាក់ផ្អើល ក្រោយកូនខ្មែរអាម៉េរិកម្នាក់បាននាំយកមុខម្ហូប «ហហ្មុក» ទៅប្រកួតក្នុងកម្មវិធី MasterChef

10 ខែ មុន

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ បន្ទាប់ពីកូនខ្មែរ-អាមេរិកម្នាក់ បានបង្កើតប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន ដោយការនាំយកមុខម្ហូបតំណាងជាតិខ្មែរ ចូលរួមប្រកួតនៅក្នុងកម្មវិធីកម្រិតពិភពលោក MasterChef: United Tastes of America…

ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ បន្ទាប់ពីកូនខ្មែរ-អាមេរិកម្នាក់ បានបង្កើតប្រវត្តិសាស្ត្រដំបូងរបស់ខ្លួន ដោយការនាំយកមុខម្ហូបតំណាងជាតិខ្មែរ ចូលរួមប្រកួតនៅក្នុងកម្មវិធីកម្រិតពិភពលោក MasterChef: United Tastes of America រដូវកាលទី១៣។ វាគឺជាកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក ហើយគណៈកម្មការម្នាក់ ក្នុងចំណោមគណៈកម្មការទាំង ៤នាក់ គឺកំពូលចុងភៅជនជាតិអង់គ្លេស Gordon Ramsay។

លោក Charles Calvino Hang ដែលជាកូនខ្មែរ-អាមេរិកាំង បានលើកយកមុខម្ហូប «ហហ្មុក» ទៅបញ្ចេញស្នាដៃក្នុងកម្មវិធី MasterChef: United Tastes of America ហើយទទួលបាន «Yes» ពីគណៈកម្មការទាំង ៤ តែម្ដង ដែលអនុញ្ញាតឱ្យគាត់ទទួលបានអៀមចុងភៅ (apron) សម្រាប់ការប្រកួតនៅវគ្គបន្ទាប់ទៀត។

គណៈកម្មការម្នាក់ក្នុងចំណោមអ្នកទាំង ៤ បានលើកឡើងថា មុខម្ហូបនេះបានធ្វើឱ្យគាត់នឹកដល់តំបន់អាស៊ីអាគ្នេយហ៍ ខណៈដែលលោក Gordon Ramsay បាននិយាយថា គាត់ធ្លាប់បានមកប្រទេសកម្ពុជាកាលពីមុនមក ប៉ុន្តែកាលនោះ «ហហ្មុក» មិនទទួលបានការលើកតម្កើងឱ្យសាកសមនោះទេ ហើយគាត់ក៏បានអបអរដល់លោក Charles Calvino Hang សម្រាប់ជោគជ័យក្នុងវគ្គដំបូងរបស់គាត់៕