យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានបញ្ជាក់ថាក្រុមហ៊ុនធំរបស់អាមេរិក Netflix Inc (NFLX.O) កំពុងរៀបចំបើកការិយាល័យ នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីមានការចរចាជាច្រើនឆ្នាំ។
ខណៈពេលដែលក្រុមហ៊ុន Netflix បានបដិសេធមិនធ្វើអត្ថាធិប្បាយលើផែនការ និងប្រតិបត្តិការបច្ចុប្បន្នរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ប្រភព បានបង្ហាញថាការិយាល័យតំណាងអាចបើកនៅដើមឆ្នាំ២០២៣ ដោយនៅតែត្រូវការដំណើរការផ្លូវច្បាប់យូរ និងត្រូវការពេលច្រើនទៀត។
ក្រុមហ៊ុន Netflix បានបដិសេធមិនធ្វើអត្ថាធិប្បាយក្នុងការឆ្លើយតបទៅនឹង សំណួរ របស់ Reuters អំពីផែនការរបស់ខ្លួន និងប្រតិបត្តិការបច្ចុប្បន្នរបស់ខ្លួននៅក្នុងប្រទេសវៀតណាម។
ប្រភពបាននិយាយថា ក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការរៀបចំផែនការ បន្ទាប់ពីបានបញ្ចប់ការវាយតម្លៃនៅចុងឆ្នាំ២០២២ ដែលបានវាយតម្លៃហានិភ័យផ្នែកសន្តិសុខ និងនយោបាយនៃប្រតិបត្តិការការិយាល័យនៅក្នុងប្រទេសវៀតណាម និងការដោះស្រាយទិន្នន័យអ្នកប្រើប្រាស់ និងខ្លឹមសារដែលរសើប៕
ចែករំលែកព័តមាននេះ