ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Justin Bieber លុបចោលការប្រគំុតន្ត្រី Justice World Tour

1 ឆ្នាំ មុន

(អាមេរិក)៖ នេះអាចជាដំណឹងដ៏ខកចិត្តមួយសម្រាប់អ្នកគាំទ្រតារាចម្រៀង Justin Bieber ក្រោយពីរង់ចាំជាយូរថានឹងបានចូលរួមការប្រគុំតន្រ្តី ប៉ុន្តែនៅដើមខែមីនានេះ ការប្រគំតន្ត្រី Justice World Tour…

(អាមេរិក)៖ នេះអាចជាដំណឹងដ៏ខកចិត្តមួយសម្រាប់អ្នកគាំទ្រតារាចម្រៀង Justin Bieber ក្រោយពីរង់ចាំជាយូរថានឹងបានចូលរួមការប្រគុំតន្រ្តី ប៉ុន្តែនៅដើមខែមីនានេះ ការប្រគំតន្ត្រី Justice World Tour ដែលនៅសល់ ក៏ត្រូវលុបចោលទាំងស្រុង។

Page Six បានរាយការណ៍កាលពីថ្ងៃទី១ ខែមីនា ព័ត៌មានទាំងអស់អំពីការប្រគំតន្ត្រី Justice World Tour ដែលនៅសល់ ត្រូវបានដកចេញពីគេហទំព័រផ្លូវការ។ ការលក់សំបុត្រសម្រាប់ការប្រគុំតន្ត្រីរបស់ Justin Bieber ទាំងអស់នៅសហរដ្ឋអាមេរិក អៀរឡង់ បារាំង ប៉ូឡូញ អូស្ត្រាលី សហរដ្ឋអាមេរិក ដាណឺម៉ាក សាធារណរដ្ឋឆេក ប្រទេសថៃក៏ត្រូវបានបង្ហាញថាត្រូវបានលុបចោលផងដែរ។

ក្នុងនោះចំពោះអ្នកគាំទ្រដែលបានទិញសំបុត្ររួចរាល់ នឹងមានការបង្វិលសងប្រាក់វិញ។ ទាំង Justin Bieber និងតំណាងរបស់ខ្លួន មិនបានធ្វើអត្ថាធិប្បាយលើការលុបចោល ឬផ្តល់ហេតុផលឱ្យដឹងនោះទេ។

Justice World Tour ត្រូវបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយអាល់ប៊ុមទី៥ និងទី៦ របស់ Justin Bieber ដែលរំពឹងថានឹងបញ្ចប់នៅខែមីនា។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែជំងឺ តារាចម្រៀងប្រុសត្រូវបានបង្ខំឱ្យពន្យារពេលការប្រគុំតន្រ្តីជាច្រើនដង។

Bieber បានប្រកាសជាលើកដំបូងពីការពន្យារពេលនៃការប្រគុំតន្រី្តនៅក្នុងខែមិថុនាឆ្នាំមុន នៅពេលដែលគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺ Ramsay Hunt Syndrome ដែលបណ្តាលឱ្យតារារូបនោះខ្វិនផ្ទៃមុខមួយចំហៀង។

ជំងឺនេះបង្កហានិភ័យនៃការបាត់បង់ការស្តាប់ជាអចិន្ត្រៃយ៍ ប្រសិនបើមិនបានទទួលការព្យាបាលទាន់ពេលនោះទេ នេះបើយោងតាម កាសែត New York Times ។

តារា​ចម្រៀង​សញ្ជាតិ​កាណាដា​រូប​នេះ​បាន​និយាយ​ថា​គាត់​មាន​អារម្មណ៍​តានតឹង និង​បាក់​ទឹកចិត្ត​ដោយសារ​ជំងឺ។ មិន​ត្រឹម​តែ​ច្រៀង​ទេ តារា​ចម្រៀង​ប្រុស​រូប​នេះ​បាន​បន្សល់​ទុក​គម្រោង​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​ចប់​ដើម្បី​ផ្ដោត​លើ​ការ​ព្យាបាល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ