ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាសម្តែងស្រី អេម៉ា (EmMa) កំពុងឡើងកូដខ្លាំងបន្ទាប់ពីងាកមកផលិតមាតិកាលើបណ្តាញសង្គម

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កញ្ញា អេម៉ា (EmMa) គឺជាតារាសម្តែងមួយរូបដែលកំពុងអង្រួនបេះដូងមហាជន ទាំងថ្វីដៃសម្តែង និងរូបសម្រស់ ។ អ្វីដែលធ្វើឲ្យ…

រាជធានីភ្នំពេញ ៖ កញ្ញា អេម៉ា (EmMa) គឺជាតារាសម្តែងមួយរូបដែលកំពុងអង្រួនបេះដូងមហាជន ទាំងថ្វីដៃសម្តែង និងរូបសម្រស់ ។ អ្វីដែលធ្វើឲ្យ កញ្ញា អេម៉ា ហាក់ផ្ទុះការគាំទ្រ មានប្រជាប្រិយភាពខ្លាំងនោះ គឺការងាកមកផលិតវីដេអូខ្លីបខ្លីៗបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok រហូតមានអ្នកទស្សនាភ្លូកទឹកភ្លូកដីគួរឲ្យកត់សម្គាល់ ។

ជាក់ស្តែង គិតមកទល់ពេលនេះ សម្រាប់គណនី TikTok របស់ កញ្ញា អេម៉ា ដែលមានឈ្មោះថា  “@emmakrt369”  មានអ្នកតាមដាន (Follower) រហូតទៅដល់ 1.2 លាននាក់ និងឡាច 23.7 លានឡាច ដែលជាចំនួនមួយដ៏ច្រើនលើសលប់ផងដែរ ។ ចំណែកឯហ្វេសប៊ុកវិញ មានអ្នកតាមដានរហូតដល់ 19,077 នាក់ ។ 

ដើមចមដែលជំរុញឲ្យ កញ្ញា អេម៉ា ចាប់ផ្តើមអាជីពអ្នកផលិតមាតិកាវីដេអូ លើបណ្តាញសង្គម ដោយសារតែជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ហើយក៏ជាក្តីស្រមៃចង់ក្លាយនខ្លួនជា Content Creator ព្រោះខ្លួនជាតួសម្តែងស្រាប់តែម្តង ។ 

កញ្ញា អេម៉ា ៖ «ខ្ញុំគិតថា នេះគឺជាសម័យគេពេញនិយម មាតាវីដេអូ អាស្រ័យហេតុនេះ ប្រសិនបើចង់ល្បីមានអ្វីទៅពិបាក ដោយគ្រាន់តែសំឡឹងមើលតម្រូវការមហាជន ថាពួកគាត់ចូលចិត្តអ្វី ហើយចង់បានមាតិកាបែបណាដែរ អាស្រ័យហេតុនេះ យើងត្រូវផលិតវីដេអូឲ្យចំគោលដៅរបស់ពួកគាត់» ។ 

សូមបញ្ជាក់ផងដែរថា កញ្ញា អេម៉ា បច្ចុប្បន្នមិនត្រឹមតែជាតួសម្តែងដែលពោពេញទៅដោយសមត្ថភាព និងទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងជាម្ចាស់អាជីវកម្មលក់គ្រឿងអេឡិត្រូនិកគ្រប់ប្រភេទថែមទៀតផង ។ កញ្ញា អេម៉ា ត្រូវបានក្រុមហ៊ុនជាច្រើន កំពុងបណ្តាក់គ្នាធ្វើការផ្សព្វផ្សាយផលិតផលក៏ដូចជាប្រេនរបស់ខ្លួន តាមរយៈមាតិកាវីដេអូរបស់កញ្ញា ផងដែរ ។ 

ក្រៅពីនេះ កញ្ញា អេម៉ា គឺជាតារាសម្តែងមួយរូបដែលមានទឹកចិត្តសប្បុរសធម៌ តែងតែចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការបរិច្ចាថវិកាផ្ទាល់ខ្លួន និងសម្ភារប្រើប្រាស់ផ្សេងៗ ជួយដល់កុមារកំព្រា ប្រជាជនក្រីក្រ មនុស្សចាស់ជរា  និង មន្ទីរពេទ្រគន្ធបុប្ផា ។ល។ ៕