ប្រទេសសីុរី ៖ សង្គ្រាមដែលបំផ្លិចបំផ្លាញសីុរីជាង៧ឆ្នាំមកហើយ តាមការវាយតម្លៃកាលពីថ្ងៃទី៨ សីហា របស់អង្គការសហប្រជាជាតិថា បង្កការខូចខាតដល់ទៅប្រមាណជិត៤០០ពាន់លានដុល្លារ ។
ការវាយតម្លៃនេះចេញផ្សាយក្រោយកិច្ចប្រជុំមួយនៅទីក្រុងបៃរូតរបស់អ្នកជំនាញការសីុរី និងអន្តរជាតិជាង៥០រូប ។ គណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមកិច្ចអង្គការសហប្រជាជាតិសម្រាប់អាសីុខាងលិច CESAO វាយតម្លៃថា ទំហំនៃការបំផ្លាញមានទឹកប្រាក់ជាង៣៨៨ពាន់លានដុល្លារ។ តួលេខនោះពុំបញ្ចូលការបាត់បង់់ធនធានមនុស្សផងទេ ។
ចំណែកឯធនាគារពិភពលោកនិយាយថា កាលពីឆ្នាំ២០០៧ផលទុនជាតិសរុបរបស់សីុរីមានខ្ទង់៤០ពាន់លានដុល្លារគឺតែប្រមាណ១ភាគ១០នៃការបំផ្លាញដោយសង្គ្រាមប៉ុណ្ណោះ ។
ជាងពាក់កណ្ដាលនៃប្រជាជនសីុរីបានភៀសខ្លួនចេញពីប្រទេសប្ញុរត់ភៀសខ្លួនរយៈពេល៧ឆ្នាំចុងក្រោយនេះ ចំណែកជម្លោះបណ្ដាលឲ្យមនុស្សស្លាប់ជាង៣៥០.០០០នាក់រួចហើយ ៕
ចែករំលែកព័តមាននេះ