ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិសនី​វៀតណាម​ជួយ​សម្រួលការ​អភិវឌ្ឍប្រទេសឡាវ

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ អគ្គិសនី​ដែល​ផ្គត់ផ្គង់​ពី​ប្រទេស​វៀតណាម​បាន​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ឡាវ និង​បង្កើន​ស្តង់ដា​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Vilaphorn Visounnarath ជំនួយការ​នាយក Director…

ទីក្រុង​ហាណូយ ៖ អគ្គិសនី​ដែល​ផ្គត់ផ្គង់​ពី​ប្រទេស​វៀតណាម​បាន​ជួយ​សម្រួល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ឡាវ និង​បង្កើន​ស្តង់ដា​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Vilaphorn Visounnarath ជំនួយការ​នាយក Director of the Electricity Corporation of Laos (Electricite Du Laos – EDL) នៅ​ស​និ្ន​សី​ទ​កាសែត​មួយ​ក្នុង​ខេត្ត Quang Tri ប្រទេស​វៀតណាម ។

កាលពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​១៩៩៨ ក្រុមហ៊ុន Vietnam Electricity’s Central Power Corporation (EVNCPC) និង EDL បាន​ចុះ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​ខេត្ត Savannakhet របស់​ប្រទេស​ឡាវ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ខេត្ត Quang Tri (ប្រទេស​​វៀតណាម​) ។ កិច្ចព្រមព្រៀង​នេះ គឺជា​ការ​ចាប់ផ្តើម​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

កិច្ចព្រមព្រៀង​ទី​២​រវាង​ភាគី​ទាំង​ពីរ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០០៣ ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ដល់​សង្កាត់ Samouay ខេត្ត Salavan របស់​ប្រទេស​ឡាវ ដែល​ជាប់​ព្រំប្រទល់​ជាមួយ​ខេត្ត​ចំនួន​២​របស់​វៀតណាម​ទៀត​ផង ។

ចាប់តាំងពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៥ សង្កាត់ Dak Cheung និង Kaleum ក្នុង​ខេត្ត Se Kong និង Phouvong ក្នុង​ខេត្ត Attapeu ចាប់ផ្តើម​មាន​អគ្គិសនី​ប្រើប្រាស់​ពី​ប្រទេស​វៀតណាម ។

ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ EVNCPC បាន​ខិតខំ​ជា​បន្តបន្ទាប់​ក្នុង​ការ​ពង្រីក និង​បង្កើន​សមត្ថភាព ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​អគ្គិសនី​ដែល​កំពុង​តែ​កើនឡើង​នៅ​ប្រទេស​ឡាវ ។

លោក Pham Sy Hung អនុប្រធាន EVNCPC បាន​និយាយ​ថា ៖« សន្និសីទ​នេះ​មាន​គោលដៅ​ត្រួតពិនិត្យ​ការ​ធ្វើ​ពាណិជ្ជកម្ម​អគ្គិសនី​រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ និង​ផ្តល់​ឱកាស​មួយ​សម្រាប់​ភាគី​ទាំង​សងខាង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​សិក្សា​ពី​បច្ចេកវិទ្យា​ទំនើប​ថ្មី​ៗ ដើម្បី​ធ្វើ​ឲ្យ​ការ​គ្រប់គ្រង​ផលិតកម្ម និង​ការ​ធ្វើ​ពាណិជ្ជកម្ម​អគ្គិសនី​កាន់តែ​ល្អ​ប្រសើរ​ឡើង » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ