ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Vidal មាន់​ថ្មី​របស់ Barca កំពុង​ពុះកញ្ជ្រោល​ជាមួយ Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ដែល​ទើបតែ​ដូរ​ចូល​ក្លិប​អ្នកមាន​បុណ្យ​ម្នាក់​បាន​និយាយ​ពី​អារម្មណ៍​ពុះកញ្ជ្រោល​ចង់​លេង​ជាមួយនឹង​កីឡាករ Lionel Messi ឱ្យ​លឿន​ៗ និង​ចង់​យកចិត្ត​គេ​ឲ្យ​បាន ។…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ដែល​ទើបតែ​ដូរ​ចូល​ក្លិប​អ្នកមាន​បុណ្យ​ម្នាក់​បាន​និយាយ​ពី​អារម្មណ៍​ពុះកញ្ជ្រោល​ចង់​លេង​ជាមួយនឹង​កីឡាករ Lionel Messi ឱ្យ​លឿន​ៗ និង​ចង់​យកចិត្ត​គេ​ឲ្យ​បាន ។

ខ្សែបម្រើ​ឈី​លី Arturo Vidal ត្រូវ​ចេញ​មុខ​នៅ Barca កាលពី​រសៀល​ថ្ងៃ​ចន្ទ ក្រោយ​ពី​បាន​ចុះ​កុងត្រា​ជាមួយនឹង​ក្លិប​អ្នកមាន​បុណ្យ​រយៈពេល​៣​ឆ្នាំ ។ នា​ពេល​នេះ​រូបគេ​កំពុង​តែ​រង​ចាំ​ប្រកួត​ក្នុង​ក្រុម​ជាមួយនឹង Messi ដែល​ជា​កីឡាករ​ខ្លាំង​ផុត​លេខ​ក្នុង​ដួងចិត្ត​របស់​គេ ។

Vidal បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន Sport ថា ៖«​មាន​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​នៅ​ទី​នេះ (Barca) តែ Messi គឺជា​ម្នាក់​ដែល​ខ្លាំង​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ខ្ញុំ​សង្ឃឹមថា នឹង​អាច​ខ្លាំង​ក្នុង​កម្រិត​ជាមួយនឹង​មិត្ត​រួម​ក្រុម​ទាំងអស់​» ។

អតីត​កីឡាករ Bayern Munich ម្នាក់​នេះ​ក៏​បាន​បន្ត​ថា ៖«​ខ្ញុំ​នឹង​ព្យាយាម​ជួយ​គាត់​គ្រប់យ៉ាង ។ ខ្ញុំ​មក​ទី​នេះ​ដើម្បី​ជា​ការ​ចាប់ផ្តើម ហើយនឹង​ជា​កីឡាករ​មួយ​នៅ​ក្នុង​ចំណោម​កីឡាករ​ខ្លាំង​លើសគេ​» ។

កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ក៏​ប្រាប់​ថា នឹង​ខំប្រឹង​ហ្វឹកហាត់​ដើម្បី​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ក្រុម​របស់​លោក Ernesto Valverde ។ គួរ​បញ្ជាក់​ផង​ដែរ​ថា Vidal បាន​លេង​នៅ​ក្លិប​ចាស់ Bayern Munich បាន​១២៤​ដង ជាមួយនឹង​ការ​ស៊ុត​បញ្ចូល​ទី​២២​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ