ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​ម្នាក់​អូស​រទេះ​អេ​ត​ចាយ​សុខ​ៗ ខ្យល់គ​ដួល​សន្លប់​តាម​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​បាន​ដួល​សន្លប់​ដេក​ស្តូកស្តឹង បាត់ស្មារតី​ឈឹង​នៅ​តាម​ផ្លូវ ខណៈ​ដែល​រូប​គាត់ អូស​រទេះ​អេ​ត​ចាយ​របស់​គាត់​មួយ​គ្រឿង​តាម​ផ្លូវ​សុខ​ៗ ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាង​បាន​ប្រទះ​ឃើញ​ជួយ លើ​យក​ដាក់​ទៅ​លើ​ចិញ្ចើម​ផ្លូវ យក​ប្រេងកូឡា​ទៅ​លាប​ធ្វើ​ចលនា​ប្រ​បាច់​គក់​ទើបបាន​ដឹងខ្លួន​វិញ ទំនងជា​រូប​គាត់​រក​លុយ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់​ជា​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​បាន​ដួល​សន្លប់​ដេក​ស្តូកស្តឹង បាត់ស្មារតី​ឈឹង​នៅ​តាម​ផ្លូវ ខណៈ​ដែល​រូប​គាត់ អូស​រទេះ​អេ​ត​ចាយ​របស់​គាត់​មួយ​គ្រឿង​តាម​ផ្លូវ​សុខ​ៗ ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាង​បាន​ប្រទះ​ឃើញ​ជួយ លើ​យក​ដាក់​ទៅ​លើ​ចិញ្ចើម​ផ្លូវ យក​ប្រេងកូឡា​ទៅ​លាប​ធ្វើ​ចលនា​ប្រ​បាច់​គក់​ទើបបាន​ដឹងខ្លួន​វិញ ទំនងជា​រូប​គាត់​រក​លុយ ទិញ​បាយ​ហូប​មិន​បាន​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៤៨៤ កែង​នឹង​ផ្លូវ​លេខ​១០១ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចម្ការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​អ្នក​រើស​អេ​ត​ចាយ​រង​គ្រោះ​ម្នាក់​ខាងលើ​មានឈ្មោះ គាំ សុផល អាយុ​៥៨​ឆ្នាំ មុខរបរ​រើស​អេ​ត​ចាយ មាន​ប្តី និង​កូន​ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ខាង​មុខ វិទ្យាល័យ បឹង​ត្របែក ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចម្ការមន​។ មុន​ពេល​កើតហេតុ រូប​គាត់​ទើបតែ​បាន​ចេញពីផ្ទះ ដើរ​រើស​អេ​ត​ចាយ​ដូច​សព្វមួយដង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ សុខ​ៗ​ក៏​ស្រាប់តែ​ដួល​សន្លប់ បាត់ស្មារតី​ឈឹង​តែ​ម្តង​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​នោះ​ពួក​គាត់​ដែល​នៅ ក្បែរ​នោះ​ក៏​បានឃើញ និង​នាំ​គ្នា​ស្ទុះ​ទៅ​ស្រវា​ចាប់​លើក​រូប​គាត់​ដាក់​អោយ​អង្គុយ​លើ​ចិញ្ចើម​ផ្លូវ យក​ប្រេងកូឡា​លាប​រឹត និង​ធ្វើ​ចលនា​ច្របាច់​គក់​មួយសន្ទុះ​ទើប​រូប​គាត់​បានដឹង​ខ្លួន និង និយាយ​រួច​វិញ​។ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដួល​សន្លប់​របស់​ស្ត្រី​វ័យ​ចំណាស់​អ្នក​រើស​អេ​ត​ចាយ​ខាងលើ​នេះ​ដែរ ត្រូវ​បាន​ពួក​គាត់​លើក​ឡើង​ថា ៖ កើតឡើង​ដោយសារ​តែ​រូប​គាត់​រក​លុយ​មិន​បាន ដើម្បីយក​ទៅ​ទិញ​បាយ​ហូប​ទើប​បណ្តាល​ឲ្យ​ខ្យល់គ និង​ដួល​សន្លប់​បែប នេះ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ដោយសារ​តែ​បាន ឃើញ​ស្ត្រី​រង​គ្រោះ​បានដឹង​ខ្លួន​វិញ និង​មាន​អ្នក​ដែល​រស់នៅ​ក្បែរ​ខាង​ស្គាល់គ្នា​នោះ ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ និង ឲ្យ​ជូនដំណឹង​ទៅ​ក្រុម​គ្រួសារ​ឲ្យ​មក​ទទួល​រូប​គាត់​យក​ទៅ​ផ្ទះ​វិញ​ផង​ដែរ​៕


https://www.youtube.com/watch?v=7mSdIqD3Oa8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ