ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ.ង​រឿង​ជំពាក់​លុយ​មិន​សង​ យក​ដបសាំងដុ.ត រួច​គ.ប់​ទៅលើ​​ស្ត្រីម្នាក់​កំពុងដេក ស្រែកផ្អើល

1 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ដោយសារ​តែ​រឿង​ជំពាក់​លុយ​មិន​ព្រម​សង ទើប​ជនសង្ស័យ​បាន​យក​ដប​ទឹកបរិសុទ្ធ​ច្រក​សាំង​ហើយ​ដុត​ឱ្យ​ឆេះ​គប់​ទៅ​លើ​ស្ត្រីជា​កម្មករ​សំណង់​ម្នាក់កំពុង​តែ​ដេក​ក្នុង​រោង​ បណ្តាល​ឱ្យ​​រង​របួស​រលាក​ខ្លួនប្រាណ​នៅ​ក្នុង​ការដ្ឋាន​មួយ​កន្លែង​ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ជាប់​ព្រំដែន​ប្រទេស​វៀតណាម ​ដោយស្ត្រី​រង​គ្រោះ​រលាក​ស្រែកយំ​ហើយ​ត្រូវ​បាន​អ្នកធ្វើការ​ជាមួយ​ជួយ​សង្គ្រោះ​នាំ​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក ចំណែក​ជនសង្ស័យ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​។ សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​៣០​…

ខេត្ត​ត្បូងឃ្មុំ​ ៖ ដោយសារ​តែ​រឿង​ជំពាក់​លុយ​មិន​ព្រម​សង ទើប​ជនសង្ស័យ​បាន​យក​ដប​ទឹកបរិសុទ្ធ​ច្រក​សាំង​ហើយ​ដុត​ឱ្យ​ឆេះ​គប់​ទៅ​លើ​ស្ត្រីជា​កម្មករ​សំណង់​ម្នាក់កំពុង​តែ​ដេក​ក្នុង​រោង​ បណ្តាល​ឱ្យ​​រង​របួស​រលាក​ខ្លួនប្រាណ​នៅ​ក្នុង​ការដ្ឋាន​មួយ​កន្លែង​ក្នុង​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ជាប់​ព្រំដែន​ប្រទេស​វៀតណាម ​ដោយស្ត្រី​រង​គ្រោះ​រលាក​ស្រែកយំ​ហើយ​ត្រូវ​បាន​អ្នកធ្វើការ​ជាមួយ​ជួយ​សង្គ្រោះ​នាំ​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក ចំណែក​ជនសង្ស័យ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃ​ទី​៣០​ ខែធ្នូ​ ឆ្នាំ​២០២៥​ថា​ ​ជនរង​គ្រោះ​និង​ជនសង្ស័យ​បាន​មក​ស៊ីឈ្នួល​គេ​នៅ​ការដ្ឋាន​សំណង់​មួយ​កន្លែង​ខាងលើ​ហើយ​ស្គាល់គ្នា​រហូត​ដល់​ខ្ចី​លុយ​ចាយ​ទៅ​វិញ​ទៅ​មក​តែ​មិន​មាន​ចំនួន​ច្រើន​នោះ​ទេ ​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​កាលពី​វេលា​ម៉ោង​៤​និង​០៩​នាទី​ល្ងាច​ថ្ងៃ​ទី​២៨​ធ្នូ មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម (​ដុត​ដប​សាំង គប់​ដុត​មនុស្ស​) កើតឡើង​នៅ​ត្រង់​ចំណុច​ការដ្ឋាន​កំពុង​សាងសង់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​ទី​១ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​ភ្លាម​ៗ​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​កន្លែងធ្វើការ​ដល់​កម្មករ​ផ្សេង​ទៀត​បាន​នាំ​គ្នា​ជួយ​ជន​រង​គ្រោះ​ដោយ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញារ​ក្រែក​។

ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​គោលដៅ​ធ្វើការឃាត់​ជនសង្ស័យ​ឈ្មោះ​សឿ​ន ប៊ុ​ន​លី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទឹកល្អក់ ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។​ជន​រង​គ្រោះ​ឈ្មោះ​ជួប ពិសី ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

ជន​រង​គ្រោះ​បាន​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​មក​ផ្ទះ​នៅ​ឃុំ​ជប់ ដោយសារ​តែ​ស្ថានភាព​ការ​រលាក​នោះ​មិន​ធ្ងន់​។​ចំពោះ​រឿង​លុយ​ដែល​ជន​រង​គ្រោះ​ជំពាក់​ជនសង្ស័យ​ សមត្ថកិច្ច​មិន​បាន​ប្រាប់​ពី​ចំនួន​ប៉ុន្មាន​នោះ​ទេ​តែ​គ្រាន់តែ​ដឹង​ថា​ចំនួន​លុយ​មិន​ច្រើន​នោះ​ឡើយ​។

បច្ចុប្បន្ន​ជនល្មើស​ត្រូវ​បាន​ឃាត់ខ្លួន និង​វត្ថុ​តាង​ត្រូវ​បាន​ដកហូត ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចាត់ការ​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ