ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! អ្នក​ស្លា.ប់​ឡើង​១០៥​នាក់ហើយ ក្រោយ​រញ្ជួយ​យ៉ាង​ខ្លាំង

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បើ​តាម​អ្នក​ទទួលខុសត្រូវ​រដ្ឋាភិបាល​ម្នាក់​​បាន​និយាយ​ថា តុល្យការ​នៃ​គ្រោះ​រញ្ជួយ​ដី​កម្លាំង​៦,៩​រី​ស្ទ័​រ ដែ​ល​កើត​មាន​កាលពី​ថ្ងៃ​ទី​៥​ សីហា​ នៅ​ឥណ្ឌូ​ណេ​ស៊ី គិត​មក​ទល់​ថ្ងៃ​ទី​៧ ​សីហា​ នេះ…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បើ​តាម​អ្នក​ទទួលខុសត្រូវ​រដ្ឋាភិបាល​ម្នាក់​​បាន​និយាយ​ថា តុល្យការ​នៃ​គ្រោះ​រញ្ជួយ​ដី​កម្លាំង​៦,៩​រី​ស្ទ័​រ ដែ​ល​កើត​មាន​កាលពី​ថ្ងៃ​ទី​៥​ សីហា​ នៅ​ឥណ្ឌូ​ណេ​ស៊ី គិត​មក​ទល់​ថ្ងៃ​ទី​៧ ​សីហា​ នេះ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​១០៥​នាក់ ខណៈ​អ្នក​ទេស​ចរ​៤.៦៣៦​នាក់ ​ត្រូវ​បាន​ជម្លៀស​ចេញពី​កោះ​តូច​ៗ៣​ ស្ថិត​នៅ​ក្បែរ​កោះ​ LOMBOK​ដែល​កើត​មានការ​រញ្ជួយ​ដី​នេះ​។

លោក​ស៊ូ​តូ​ប៉ូ​ពួរ​ វ៉ូ​នូ​ហ្គ្រោ​ហូ ​អ្នកនាំពាក្យ​នៃ​ទីភ្នាក់ងារ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ក៏​បាន​គូសបញ្ជាក់​ថា សរុប​មនុស្ស​២៣៦​នាក់​​បាន​រង​របួស ​ដោយសារ​​ការ​រញ្ជួយ​ដី​នេះ​។ ចំណែក​អ្នកទេសចរ​ទាំងអស់​ត្រូវ​បាន​ជម្លៀស​ចេញ​តាម​សមុទ្រ​ទៅ​កាន់​កំពង់​ផែ​នៅ​BANGSAL BENOA និង​ LEMBAR​ ដែល​ស្ថិត​នៅ​ក្បែរ​កោះ​ទេសចរណ៍​៣ ​នៃ​ខេត្ត​NUSA TENGGARA​ ខាងលិច​។​ រីឯ​នាវា​១១​គ្រឿង​ត្រូវ​បាន​ប្រមូល​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​​ប្រតិបត្តិការ​ជម្លៀស​នោះ​ ហើយ​​ចំនួន​ជន​រង​គ្រោះ​នឹង​កើន​ថែម​ទៀត ​ខណៈ​ការ​ជម្លៀស​មនុស្ស​ចេញ​នៅ​បន្ត​។

ការ​រញ្ជួយ​ដី​នេះ​កើត​មាន​ឡើង​​កាលពី​ថ្ងៃ​ទី​៥ ​សីហា​ វេលា​ម៉ោង​១៨​និង​៤៦​នាទី​ម៉ោង​ក្នុងស្រុក​។​ ចំណុចកណ្ដាល​របស់​វា​ស្ថិត​នៅ​ចម្ងាយ​១៨​គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​កោះ​LOMBOK​ក្នុង​ខេត្ត​NUSA TENGGARA​ខាងលិច​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ