ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​ក្រុម​ពពក​.​សអា​ហ្ស​ង់​ទី​ន​ខ្លាំង​ទាល់តែ​ឈប់​ពឹង​ទាំងស្រុង​លើ​កីឡាករ​រូប​នេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន និង​ជា​ម្ចាស់​ក្លិប Estudiantes de La Plata លោក…

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន និង​ជា​ម្ចាស់​ក្លិប Estudiantes de La Plata លោក Juan Sebastian Veron បាន​ប្រាប់​ថា អា​ហ្ស​ង់​ទី​ន​ត្រូវ​តែ​ឈប់​ពឹងផ្អែក​ទាំងស្រុង​លើ Messi ដើម្បី​អភិវឌ្ឍ​ន៌​ដល់​សមាជិក​ក្រុម​ទាំងមូល ។ លោក​ក៏​បន្ថែម​ថា គ្រូបង្វឹក​នៅ Tottenham Hotspur លោក Mauricio Pochettino គួរតែ​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ។

ក្រោយ​ធ្លាក់​ចេញពី World Cup កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បុណ្យ Lionel Messi បាន​គិតពិចារណា​ថា គួរតែ​នៅ​លេង​បន្ត​ឲ្យ​ក្រុម​ជម្រើសជាតិ ឬ​ក៏​ត្រូវ​ព្យួរ​ស្បែកជើង ។ រូបគេ​ត្រូវ​បាន​មិត្ត​រួម​ក្រុម​ពឹងផ្អែក​លើ​ភាគច្រើន ទើប​លេង​មិន​បាន​ល្អ​ដូច​នៅ​លេង​ក្នុង​ក្លិប ។

លោក Veron បាន​ប្រាប់ ESPN ថា ៖«​វា​ជា​ពេល​សម្រាប់​អភិវឌ្ឍ​ន៌​ក្រុម ។ ជាក់ស្តែង Messi ចង់​នៅ​ជាមួយ​ក្រុម​ជម្រើសជាតិ​ណាស់ តែ​មិត្ត​រួម​ក្រុម​របស់​គេ​គួរ​ណា​ត្រូវ​កាត់​បន្ថយ​ការ​ពឹងផ្អែក ។ ខ្ញុំ​គិត​ថា ពួក​យើង​ត្រូវ​តែ​គិត​ពី​ក្រុម មិនមែន​អាង​តែ​លើ​នរណា​ម្នាក់​អាច​ជួយ​ស៊ុត​បញ្ចូល​ទី​ឡើយ​» ។

អា​ហ្ស​ង់​ទី​ន​ពេល​នេះ​ក៏​កំពុង​ត្រូវការ​គ្រូបង្វឹក​មក​ជំនួស​កន្លែង​របស់ លោក Jorge Sampoli ផង​ដែរ ខណៈ​នេះ​លោក Pochettino គឺ​នៅ​ជម្រើស​ទី​មួយ​ក្នុង​ចិត្ត​របស់​ប្រធាន​សមាគម​ន៍​បាល់ទាត់​អា​ហ្ស​ង់​ទី​ន​លោក Claudio Tapia ។ លោក Veron ក៏​គាំទ្រ​ឲ្យ​គ្រូបង្វឹក​នៅ​ក្លិប Tottenham Hotspur ម្នាក់​នេះ​ធ្វើ​ជា​គ្រូ​នៅ​ក្រុម​ជម្រើសជាតិ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ