ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ក្លិប​បិសាច​ក្រហម Paul Pogba ស្រមៃ​ចង់​លេង​ក្នុង​ក្លិប​ជាមួយ​Lionel Messi ខណៈ​គេ​ចាប់អារម្មណ៍

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​បិសាច​ក្រហម Paul Pogba ស្រមៃ​ចង់​លេង​ក្នុង​ក្លិប​ជាមួយនឹង Lionel Messi…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​បិសាច​ក្រហម Paul Pogba ស្រមៃ​ចង់​លេង​ក្នុង​ក្លិប​ជាមួយនឹង Lionel Messi ខណៈ​ដែល​រូបគេ​កំពុង​ត្រូវ​បាន Barcelona ចាប់អារម្មណ៍ ។

កីឡាករ​បារាំង​ជើងឯក World Cup ឆ្នាំ​នេះ គឺជា​ជម្រើស​ទី​មួយ​របស់​ក្លិប​អ្នកមាន​បុណ្យ​ក្នុង​ការយ​កមក​បន្ថែម​កម្លាំង​នៅ​ខ្សែបម្រើ ។ បើ​ទោះបីជា Arturo Vidal ដែល​ជា​កីឡាករ​ក្លិប Bayern Munich ត្រូវ​បាន​ទិញ​ដោយ Barca ហើយ​ក៏​ដោយ​ក៏ Barca នៅ​តែ​ចង់បាន Pogba មក​ធ្វើ​ជា​កីឡាករ​របស់​ខ្លួន ។

អ្នកចាត់ការ​ក្លិប​អ្នកមាន​បុណ្យ Ernesto Valverde ចង់បាន Pogba មក​ធ្វើ​ជា​កីឡាករ​ជំនួស​ក្នុង​រយៈពេល​វែង​ឲ្យ​កីឡាករ Ivan Rakitic និង​Sergio Busquets ដែល​សុទ្ធតែ​ជា​កីឡាករ​អាយុ​៣០​ឆ្នាំ ។
កន្លង​មក Barcelona បាន​បញ្ចេញ​កីឡាករ​របស់​ខ្លួន​ទៅ​ទ្រនុំ​ថ្មី​ដូច​ជា Paulinho ត្រូវ​ទៅ​ក្លិប​ចិន ឯជើង​ខ្លាំង​ចាស់​ជំនាន់ Andres Iniesta ទៅ​ក្លិប​ជប៉ុន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Pogba បាន​ចូល​ក្លិប​បិសាច​ក្រហម​ពីរ​ដង​មក​ហើយ ក្រោយ​ពី​ចាកចេញ​ទៅ​ក្លិប​សេះបង្កង់ Juventus ។ ខណៈ​នេះ​អ្នក​ចាត់​ក្លិប Man Utd លោក Jose Mourinho ក៏​ចង់​លក់​រូបគេ​ចេញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ