ពេទ្យ​​១២​នាក់ឈរ​វះកាត់ពងស្វាសគាត់ ទម្ងន់៣២គីឡូក្រាមឯណោះ


តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​មិន​បាន​រួម​ភេទ​ជាមួយ​ប្រពន្ធ​របស់​រយៈពេល​៧​ឆ្នាំ ដោយសារ​តែ​ពងស្វាស​ធំ​ជ្រុល ដែល​មាន​ទម្ងន់​ដល់​ទៅ៣២​គីឡូក្រាម​។

Dan Mauer មាន​ជំងឺ​ចាល់​ប្រព័ន្ធ​ទឹករងៃ​នៅ​ពងស្វាស (Scrotal Lymphoedema) ដែល​ធ្វើ​ឲ្យ​ពង​ស្វាស​​របស់​គាត់​ចេះ​តែ​រីក​ធំ ដល់​ថ្នាក់​ធ្លាក់ខ្លួន​ទៅ​ជា​មនុស្ស​ពិការ​ ។ រាល់ពេល​ទៅ​បន្ទប់ទឹក Dan មិន​អាច​បាញ់​តម្រង់​ទៅ​ចូល​ក្នុង​ចាន​បង្គន់​បាន​ទេ ​។ ទឺ​ក​នោម​ដែល​ចេញ​មក គឺ​ត្រូវ​ហូរ​ប្រឡាក់​ពងស្វាស ដែល​ទាមទារឱ្យ​​ប្រពន្ធ​ជា​អ្នក​ជួយ​ជូត​សម្អាត ​។

ដោយសារ​តែ​ខ្វះ​លទ្ធភាព​ក្នុង​បង់ថ្លៃ​វះកាត់ Dan បាន​បង្ហោះ​សុំ​ការ​បរិច្ចាគ​នៅ​លើ GoFundMe​។ នៅ​ឆ្នាំ​២០១៤ គេ​ក៏​បាន​ធ្វើការ​វះកាត់​បាន​សម្រេច ដោយ​ទាមទារ​ឲ្យ​មាន​បុគ្គលិក​ពេទ្យ​ដល់​ទៅ​១២​នាក់ ក្នុង​ការ​វះ​យក​សាច់​ជុំវិញ​គ្រាប់​ពងស្វាស​ដល់​ទៅ៣២​គីឡូក្រាម និងខ្លាញ់​នៅ​ក្នុង​ពោះ៣២​គីឡូក្រាម​ទៀត ​។

តែ​ក្នុងឆ្នាំនេះ រូបគេ​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​មួយទៀត ដែល​ជា​បញ្ហា​ជម្ងឺ​ធាត់​។ Dan បារម្ភ​ខ្លាច​កើត​ជម្ងឺ​បេះដូង ដោយសារ​តែ​ទម្ងន់​យក្ស​របស់​គេ​។ ចាប់ពី​ថ្ងៃនេះ​ទៅ Dan នឹង​ធ្វើការ​កំណត់​ទៅ​លើ​របប​អាហារ ហើយ​ព្យាយាម​ហាត់ប្រាណ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ