តាមពិតរថយន្តនេះមានអីក្នុងហ្នឹងតើ ទើបបានជាតាមចាប់បែបនេះ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី កម្លាំងមូលដ្ឋានអ.ហស្រុកព្រះនេត្រព្រះ បានសហការណ៍ជាមួយកម្លាំងអ.ហខេត្ត និងកម្លាំងអ.ហក្រុងប៉ោយប៉ែតបានដេញចាប់រថយន្ដចំនួនមួយគ្រឿងដែលរត់គេចពីក្រុងប៉ោយប៉ែតចូលមកស្រុកព្រះនេត្រព្រះ…
សេចក្តីរាយការណ៍បន្តថា ចាប់ និងឃាត់បាននៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ដែលឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ម្នាក់ឈ្មោះ ប៊ាន ផារៈ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្វាយ ឃុំសរសស្ដម ស្រុកពួកខេត្តសៀមរាប និងម្នាក់ទៀតឈ្មោះ យ៉ាន យេង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។

ចែករំលែកព័តមាននេះ