ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សុភាព​នា​រី​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​គេច​ផុត​ពី​ការ​ឈឺ​ចាប់​គ្រា​បាត់​បង់​ព្រហ្មចារី​លើក​ដំ​បូង​ ?

11 ឆ្នាំ មុន

និយាយពី​ការ​បាត់​បង់​ព្រហ្ម​ចារី​ដោយ​ការរួម​ភេទ​ជា​លើក​ដំ​បូង​គឺ​ជា​បញ្ហា​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​សម្រាប់​នា​រី​ភាគ​ច្រើន​ ។ ការ​ភ័យ​ខ្លាច​នឹង​បា​រម្ភ​តែ​មួយ​គត់​របស់​ពួក​គេ​គឺ​«ការ​ឈឺ​ចាប់»។ វា​ពិត​ជា​យ៉ាង​នេះ​មែន ការ​ឈឺ​ចាប់​ប្រាកដ​ជា​មាន​សម្រាប់​ការរួម​ភេទ​លើក​ទី​១-២-៣ឬ​ទី​៤​ ។ ប៉ុន្តែ​បន្ទាប់​ពី​នេះ​ទៅ​ ការ​ឈឺ​ចាប់​ទាំង​នោះ​នឹង​រលាយ​បាត់​ ហើយ​សង​មក​វិញ​នូវ​ភាព​ស្រ​ណុក​សុខ​ស្រួល​រក​ថា​មិន​ត្រូវ​ ។

និយាយពី​ការ​បាត់​បង់​ព្រហ្ម​ចារី​ដោយ​ការរួម​ភេទ​ជា​លើក​ដំ​បូង​គឺ​ជា​បញ្ហា​ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច​សម្រាប់​នា​រី​ភាគ​ច្រើន​ ។ ការ​ភ័យ​ខ្លាច​នឹង​បា​រម្ភ​តែ​មួយ​គត់​របស់​ពួក​គេ​គឺ​«ការ​ឈឺ​ចាប់»។ វា​ពិត​ជា​យ៉ាង​នេះ​មែន ការ​ឈឺ​ចាប់​ប្រាកដ​ជា​មាន​សម្រាប់​ការរួម​ភេទ​លើក​ទី​១-២-៣ឬ​ទី​៤​ ។ ប៉ុន្តែ​បន្ទាប់​ពី​នេះ​ទៅ​ ការ​ឈឺ​ចាប់​ទាំង​នោះ​នឹង​រលាយ​បាត់​ ហើយ​សង​មក​វិញ​នូវ​ភាព​ស្រ​ណុក​សុខ​ស្រួល​រក​ថា​មិន​ត្រូវ​ ។

ទោះ​ជា​យ៉ាង​នេះ​ក្តី មាន​ដំ​ណោះ​ស្រាយ​ខ្លះ​ៗ​ដែល​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ទាំង​នោះ​ឱ្យ​មក​នៅ​កម្រិត​អប្បបរិ​មា ​បាន​ ។ សុ​ភាព​នា​រី​ទាំង​ឡាយ​គួរ​ដឹង​ថា« គ្មាន​ប្រដាប់ភេទ​ខ្លួន​ឯណា​ដែល​តូច​រហូត​អង្គជាតិ​បុរស​មិន​អាច​រុល​ចូល​បាន​ ហើយ​ក៏​គ្មាន​អង្គ​ជាតិ​បុរស​ឯណា​ដែល​ធំ​រក​កន្លែង​ចូល​មិន​ឃើញ​នោះ​ដែរ​ »។ អ្វី​គ្រប់យ៉ាង​គឺ​អា​ស្រ័យ​លើ​ការ​ត្រៀម​ខ្លួន​និងត្រៀម​ចិត្ត​ជា​មុន​របស់​អ្នក​ប៉ុណ្ណោះ ។ ខាង​ក្រោម​នេះ​ ជា​ដំណោះ​ស្រាយ​មួយ​ចំ​នួន​ដែល​សង្ឃឹម​ថា​នឹង​អាច​ជួយ​សុភាព​នា​រី​បាន ៖

*មុនពេលរួម​ភេទ ៖
១- ត្រៀម​សម្ភារចាំ​បាច់​ទុក​ជា​មុន ៖
សូម​កុំ​ខ្មាស​អៀន​ក្នុង​ការ​ទិញ​ស្រោម​អនា​ម័យ​(ក្នុង​ករណី​មិន​ចង់​មាន​កូន ឬ​ជា​មួយ​មិត្ត​ប្រុស​ដែល​យើង​មិន​ប្រាកដ​ថា​មានរោគ​ឆ្លង​ឬ​គ្មាន) ។ ទិញ​ប្រេង​រំ​អិល​​-វា​អាច​សំ​ខាន់​ជាង​ស្រោម​​បន្តិច​ព្រោះ​អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់​ដោយ​ការកកិត​និង​ការ​ពារ​ការ​រហែក​រន្ធ​យោនី។

២- គួរបង្ហាញ​ពី​ការ​ព្រួយ​បា​រម្ភ​របស់​ខ្លួន​ប្រាប់ទៅ​បុរស​ជា​ដៃ​គូ ៖
ការរួម​ភេទ​លើក​ដំ​បូង​ជា​មួយ​បុគ្គល​​ដែល​អ្នក​ជឿ​ជាក់​និង​ស្គាល់​ច្បាស់​អាច​ជួយ​ឱ្យ​ការ​បារម្ភ​របស់​អ្នក​ស្ថិត​នៅ​កម្រិត​ទាប​បំ​ផុត ។ បុរស​ជា​ដៃ​គូ​នោះ​ នឹង​ពិ​ចារ​ណា​យក​ចិត្ត​ទុក​ដាក់​លើ​អារម្មណ៍​របស់​អ្នក​ និង​ជួយ​អ្នក​ឆ្លង​ផុត​កង្វល់​ទាំង​ឡាយ ។

៣- ត្រូវ​ស្គាល់ឱ្យ​ច្បាស់​តើ​សន្ទះ​ព្រហ្ម​ចា​រី​ជា​អ្វី ? គឺ​ជាស្រ​ទាប់ភ្នាស​ស្តើង​ដែល​គ្រប​ដណ្តប់​លើ​រន្ធ​យោ​នី ។ ក្មេង​ស្រី​ស្ទើរ​ទាំង​អស់​តែង​មាន​ភ្នាស​នេះ​តាំង​ពី​កំណើត ។ ប៉ុន្តែរយៈ​ច្រើន​ខែ​ច្រើន​ឆ្នាំ​​ វា​អាច​នឹង​រហែក​ដាច់​បាត់ដោយ​ការ​ធ្វើ​សកម្ម​ភាព​ផ្សេង​ៗ​មាន​ដូចជា លេង​កី​ឡា​ ប្រើ​ឆ្នុក​ Tampon ឬដំណើរវដ្ត​រដូវ​ ។ ការ​ដាច់​រហែក​សន្ទះ​ព្រហ្ម​ចារី​អាច​នឹង​មាន​ឈាម​ហូរ ប៉ុន្តែ​មិន​ច្រើន​ដូចការ​មក​រដូវ​ឡើយ​ ហើយ​សុភាព​នា​រី​ខ្លះ​មិន​ទាំង​មាន​ឈាម​ផង ។ ​វា​មិន​ធ្វើឱ្យ​មាន​ការ​ឈឺ​ចាប់​នោះ​ទេ ។ ពិត​ណាស់ ប្រសិន​ជា​មាន​ការ​ឈឺ​ចាប់​ក្នុង​ពេល​រួម​ភេទ​លើក​ដំ​បូង​ វា​គ្រាន់​តែ​ជា​អារម្មណ៍​ម្យ៉ាង​ដែល​ប្រដាប់​ភេទ​អ្នក​មិន​ធ្លាប់​មាន​វត្ថុ​រឹង​ញាត់​ចូល​ ។ ម្យ៉ាង​ភាព​អៀន​ខ្មាស​និង​មិន​ទម្លាប់​ បាន​ជំ​រុញ​ឱ្យ​អ្នក​ប្រឹង​សាច់​ដុំ ។​

៤- ត្រូវ​ស្វែង​យល់​ ថា​តើ​គួរ​ប្រើ​ឥរិ​យា​បថ​រួមភេទយ៉ាង​ម៉េច​ដែល​នាំ​ឱ្យ​ខ្លួន​ឯង​​ឈឺ​ចាប់​តិចតួច ។ អ្នក​អាច​នឹងជៀស​ផុត​ពី​ការ​ឈឺ​ចាប់​ខ្លាំង​ ប្រ​សិន​បើ​ចេះ​ជួយ​ដៃ​គូ​ក្នុង​ពេលញាត់​អង្គ​ជាតិ​ចូល​ ។ ក្នុង​ចំ​ណុច​នេះ​ ទាម​ទារ​ឱ្យ​អ្នក​និង​ដៃ​គូ​សហ​ការ​គ្នា​យ៉ាង​ស្អិត​រមួត​ដើម្បី​ស្វែង​រក​ភាព​ស្រួល​ស្រណុក ។

៥- គួរ​បំ​បាត់​អា​រម្មណ៍​ដែល​គិត​ថា «ការរួម​ភេទ​នាំ​ឱ្យ​អ្នក​ឈឺ​ចាប់» ៖
ស្ត្រី​ភាគ​ច្រើន​ភ័យ​មិន​ដឹង​រឿង​ ហើយ​ចេះ​តែ​បា​រម្ភ​ថា​ មិន​ដឹង​ជា​មាន​អ្វី​កើត​ឡើង។ អារម្មណ៍​តាន​តឹង​និង​ភ័យ​ខ្លាច​បែបនេះ​មិន​អាច​ដោះ​ស្រាយ​អ្វី​បាន ​ក្រៅ​តែ​ពី​ធ្វើ​ឱ្យ​ស្ថាន​ការ​ណ៍​កាន់​តែ​អា​ក្រក់​នោះ​ទេ ដ្បិត​វា​ធ្វើ​ឱ្យ​សាច់​ដុំ​ទ្វា​រ​មាស​របស់​អ្នក​កាន់​តែ​ប្រឹង​ខ្លាំង ហើយ​ការ​ឈឺ​ចាប់​ក៏​កើន​ឡើង​ទៅ​តាម​នេះ​ដែរ ។​ ជំ​នួស​ឱ្យ​ការមាន​អា​រម្មណ៍​កង្វល់ភ័យ​ខ្លាច​ អ្នក​គួរ​បន្ធូរ​អា​រម្មណ៍​និង​គិត​ដោយ​ជំ​នឿ​ចិត្ត​ថា ការ​បាត់​បង់​ព្រហ្មចារី​និង​ឈឺ​ចាប់​គ្រាដំ​បូង​ជា​ជម្រើស​បុគ្គ​ល​ ។

*អំ​ឡុង​ពេលកំពុង​រួម​ភេទ ៖
១-​ ជ្រើស​រើស​កន្លែង​ដែល​គ្មាន​ការរំ​ខាន ៖ រួម​ភេទ​បណ្តើរ​ភ័យ​ខ្លាច​បណ្តើរ​អ្នក​មិន​ទទួល​បាន​ភាព​រីក​រាយ​ឡើយ ។ ត្រូវ​ជ្រើស​រើស​ទី​កន្លែងនិង​ពេល​វេលា​ដែល​ពុំ​ជាប់​ពាក់​ព័ន្ធ​នឹង​អ្វី​មួួយ​ផ្សេង ។
២- បង្កើត​បរិ​យាស​អា​រម្មណ៍​រីក​រាយ​និង​គ្មាន​ការ​ជាប់​ជំ​ពាក់ ៖ ចូរ​រៀន​ស្រាយ​ចំណង​ចិត្ត​តាម​រយៈ​ការ​ធ្វើឱ្យ​បរិ​យា​កាស​គ្មាន​ភាព​តាន​តឹង។ ត្រូវ​ដោះ​ស្រាយ​រឿង​តូច​តាច​ជា​មុន ដូច​ជា បិទ​ទូរស័ព្ទ​  ចាក់ភ្លេង​ប្រ​គំ ប្រើ​អំ​ពូលភ្លឺ​ព្រាល​ៗ​ជា​ដើម​…. ។
៣- អ្វីៗត្រូវ​ធ្វើ​តាម​សម្រួល កុំ​បង្ខំ ៖ ចូរ​គិត​ថា សិច​ប្រៀប​បាន​ដូច​ការរត់​ម៉ា​រ៉ា​តុង​ដែរ ពោល​​គឺ​​ត្រូវ​ធ្វើ​ដោយ​មួួយ​ៗ​មិន​បង្ខំ ។ គួរ​ចាប់​ផ្តើម​ដោយ​ការ​ថើប បបោស​អង្អែល…. ។
៤- គួរ​ប្រាប់​ពី​បំណង​ពិត​មាន​ក្នុង​ចិត្ត​៖

​សុភាព​នា​រី​មិន​ត្រូវ​ស្ទាក់​ស្ទើរ​ឬ​ខ្លាច​ក្នុង​ការ​សុំ​អ្វី​មួយ​ពី​ដៃ​គូ​អំឡុង​ពេល​រួម​ភេទ​នោះ​ទេ ។ ឧទា​ហរណ៍​ ពេល​ដៃ​គូ​សម្រុក​ខ្លាំង​ អ្នក​អាច​ប្រាប់​ឱ្យ​គេ​បន្ថយ​ល្បឿន​ឬ​ឱ្យ​ប្រ​ព្រឹត្ត​ថ្នម​ៗ​ ។​ ក្នុង​ករណី​មាន​ហូរ​ឈាម​ គួរ​ពិ​និត្យ​មើល​ភ្លាម​ៗ​ដើម្បី​បង្កា​គ្រោះ​ថ្នាក់​ជា​យ​ថា​ហេតុ៕