ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​មិ​ញ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ធ្វើ​ផ្លូវ និង​ដាក់​លូ​នៅ​សង្កាត់​ចោម​ចៅ​ទី​២

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ស្តាប់​សំណូមពរ​ប្រជាពលរដ្ឋ បុរី​សន្តិភាព​២ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨​នេះ លោក…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ស្តាប់​សំណូមពរ​ប្រជាពលរដ្ឋ បុរី​សន្តិភាព​២ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ធ្វើ​ផ្លូវ និង​ដាក់​លូ​បន្ថែម​ទៀត​ជូន​ប្រជាពលរដ្ឋ​តាម​ការ​សន្យា​មុន​ពេល​បោះ​ឆ្នោត ។

លោក​ឃួ​ង ស្រេង បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​ថា នៅ​ក្នុង​បុរី​សន្តិភាព​២ ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ​សែន​ជ័យ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កសាង​សមិទ្ធិ​ផល​ជា​ច្រើន ដើម្បី​បំពេញ​ទៅ​តាម​តំរូវការ​ជា​មូលដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​ដែល​ពី​មុន​តំបន់​នេះ​គ្មាន​អ្វី​ទាំងអស់ តែ​មក​ដល់​ឥឡូវនេះ​បងប្អូន​មានផ្ទះ​សម្បែង​រស់នៅ​សមរម្យ ,​មាន​ទីផ្សារ​,​មាន​ប្រព័ន្ធ​ទឹក​, ភ្លើង​រដ្ឋ​ប្រើប្រាស់ មាន​សេវា​រថយន្តក្រុង និង​សេវា​សុខភាព​ជាដើម ។

ក្នុង​ឱកាស​នោះ​លោក​ឃួ​ង ស្រេង បាន​ថ្លែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​យ៉ាងច្រើន​កុះករ​កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ