ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​កីឡា​ទាញព្រ័ត្រ​ទៅ​ចូលរួមប្រកួត​ពានរង្វាន់លើក​ទី​2​នៅ​ថៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អត្ត​ព​លិ​ក​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ចំនួន​២៨​នាក់​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​វិទ្យាល័យ​លើក​ទី​២​នៅ​ខេត្ត​ណា​ខន​ប៉ា​ធំ ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១ សីហា កន្លង​មកនេះ ។ កញ្ញា មាស…

រាជធានី​ភ្នំពេញ ៖ អត្ត​ព​លិ​ក​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ចំនួន​២៨​នាក់​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​វិទ្យាល័យ​លើក​ទី​២​នៅ​ខេត្ត​ណា​ខន​ប៉ា​ធំ ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​១ សីហា កន្លង​មកនេះ ។

កញ្ញា មាស តឿ មន្ត្រី​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​បានឱ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ​​ក្នុង​ឆ្នាំ​២០១៨ ដែល​សហព័ន្ធ​បាន​បញ្ជូន​ប្រតិភូ​កីឡា​របស់​ខ្លួន​ឱ្យទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ទាញព្រ័ត្រ​ពានរង្វាន់​វិទ្យាល័យ​លើក​ទី​២​ក្នុង​ប្រភេទ​អាយុ​ក្រោម​១៧​ឆ្នាំ ដែល​ដឹកនាំ​ដោយ​កញ្ញា សួង ចាន់​តូ​រ៉ា​ទី ។

កញ្ញា​បានឱ្យ​ដឹង​បន្ថែម​ថា សម្រាប់​ការ​ប្រកួត​លើក​ទី​១​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ មិថុនា ដល់​ថ្ងៃ​ទី​១ កក្កដា នៅ​ខេត្ត​ឈុ​ន​បូ​រី ដែល​មាន​ប្រទេស​ចំនួន​៤​ចូលរួម​គឺ ថៃ ឡាវ វៀត​ណាម និង​កម្ពុជា ដែល​កាលនោះ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ត្រឹមតែ​លេខ​៣​ប៉ុណ្ណោះ ។

ដោយឡែក សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ​គឺ​នៅ​ក្នុង​ខេត្ត​ណា​កន​ប៉ា​ធំ ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៨ ដោយ​មាន​ប្រទេស​ច្រើន​ជាង​មុន​ចូលរួម​អាច​បន្ថែម​ប្រទេស​មី​យ៉ា​ន់​ម៉ា​មួយទៀត ។ ចំណែក​វិញ្ញាសា​ដែល​ត្រូវ​ប្រកួត​វិញ​នោះ​មាន​ផ្នែក​បុរស
ទម្ងន់​៤៨០​គីឡូក្រាម និង​នារី​ទម្ងន់​៤៤០​គីឡូក្រាម ។ តាម​ការ​ឱ្យ​ដឹង​បន្ថែម ការ​ទៅ​ចូល​រួម​ប្រកួត​លើក​នេះ​សហព័ន្ធ​ជា​អ្នក​ចំណាយ​លើ​ការ​ចាយវាយ ធ្វើ​ដំណើរ និង​ហូប​ចុក​តាម​ផ្លូវ រីឯ​ការ​ស្នាក់​នៅ និង​ហូប​ចុក​នៅ​ពេល​ប្រកួត​គឺ​ប្រទេស​ថៃ​គេ​ជា​អ្នករ៉ាប់រង​ទាំង​អស់ ។

មន្ត្រី​សហព័ន្ធ​ដដែល​បានឱ្យ​ដឹង​បន្ត​ថា សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​ទើបតែ​បង្កើត​ឡើង​បាន​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។

មិនតែប៉ុណ្ណោះ​ទោះបី​សហព័ន្ធ​មិនសូវ​មាន​ថវិកា​សម្រាប់​ទ្រទ្រង់​សកម្ម​ភាព​របស់​ខ្លួន​យ៉ាងណា​ក៏​ដោយ ក៏​សហព័ន្ធ​ខិត​ខំ​ស្វែងរក​គ្រប់​វិធី​ដើម្បី​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​ជា​ញឹកញាប់​ដើម្បី​ស្វែងរក​បទ​ពិសោធន៍​បន្ថែម​ទៀត ។

ជាក់ស្ដែង​សម្រាប់​ការ​ទៅ​ចូលរួម​ប្រកួត​លើក​នេះ​ទោះបី​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​នោះ​នឹង​ផ្ដល់​មក​វិញ​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ដល់​កីឡា​ករ​-​កីឡាការិនី​ទាញព្រ័ត្រ​កម្ពុជា​ក្នុង​ការ​ពង្រឹងសមត្ថភាព​បន្ថែម ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ