ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្លាប់​គាំទ្រ​អតីត​បក្ស​ប្រឆាំង នៅ​សល់​៥០​ម៉ឺន​នាក់​ឬ​តិច​ជាង​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មិន​ទាន់​បង្ហាញ​ជា​ផ្លូវការ​យ៉ាងណា​ក្តី ក៏​អតីត​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច​បាន​ខ្វែងគំនិត​គ្នា​ចំពោះ​អ្នក​ចេញ​បោះ​ឆ្នោត​នា​ពេល កន្លង​មកនេះ​។ មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​បាន​អះអាង​ថា អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​មាន ចំនួន​ច្រើន ដែល​ជា​ហេតុ​នឹក​ស្មាន​មិន​ដល់រ​ហូ​ដល់…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មិន​ទាន់​បង្ហាញ​ជា​ផ្លូវការ​យ៉ាងណា​ក្តី ក៏​អតីត​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច​បាន​ខ្វែងគំនិត​គ្នា​ចំពោះ​អ្នក​ចេញ​បោះ​ឆ្នោត​នា​ពេល កន្លង​មកនេះ​។ មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​បាន​អះអាង​ថា អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​មាន ចំនួន​ច្រើន ដែល​ជា​ហេតុ​នឹក​ស្មាន​មិន​ដល់រ​ហូ​ដល់ ៨២,៨៩% នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​។ ចំណែក​អតីត​ប្រធាន​គណបក្សប្រឆាំង​ថា មិនមែន​ចំនួន​ច្រើន​ដូច​អ្វី ដែល​បក្ស​កាន់​អំណាច​លើក​ឡើង និង គ​.​ជ​.​ប ចេញផ្សាយ​នោះ​ទេ​។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​១ ខែសីហា ថា អ្នក​ធ្លាប់​គាំទ្រ​ជិត​កន្លះ​នគរ នៅ​សល់​តែត្រឹម​៥០​ម៉ឺន​ប៉ុណ្ណោះ​។

អ្នកនយោបាយ​នៃ​បក្ស​មួយ​ចំនួន​បាន​វាយតម្លៃ​យ៉ាង​ឥត រារែក​ថា អ្នកបោះឆ្នោត​ដែល​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​មិន​បានការ​នោះ ភាគច្រើន គឺ​មក​ពី​អតីត​អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​។ លោក​បន្ថែម​ថា លោក សម រ​ង្ស៊ី ក៏​បាន​អះអាង​ថា អ្នក​ដែល​ធ្វើ​ឲ្យ​ខូច​សន្លឹក​ឆ្នោត​មិន​បានការ​គឺ​ពិតជា​អ្នកគាំទ្រ​ពួក​ខ្លួន ដែល​ជឿ​តាម​យុទ្ធសាស្ត្រ ម្រាមដៃ​ស្អាត របស់​ពួក​គេ​។ ដូច្នេះ​គ្មាន​ការ​សង្ស័យ​ទេ​ថា អាច​មាន​ហេតុផល​សមរម្យ​ដែល ថា អ្នក​ធ្វើ​ឲ្យ​ខូច​សន្លឹក​ឆ្នោត​មិន​បានការ​នោះ គឺ​ពិតជា​អ្នក​នៅ​ជឿ​តាម​ពួក​ឧទ្ទាម​ក្រៅច្បាប់​ដឹកនាំ ដោយ​ទណ្ឌិត សម រង្សី​។ ហេតុនេះ អ្នកគាំទ្រ​អតីត​បក្ស​ប្រឆាំង​បាន​ថយ​មក​នៅ​ត្រឹម​៥០​ម៉ឺន ឬ​ថយ​តិច​ជាង​នេះ​ផង ដោយសារ​ពួក​គេ​អស់ជំនឿ​លើ​ការ​ដឹកនាំ​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់​នេះ​។

លោក​បញ្ជាក់​ថា​៖ «​ម្យ៉ាងទៀត ដោយសារ​កាន់តែ​អស់សង្ឃឹម ក្រោយ​ការ​បោះ​ឆ្នោត​ដែ ល​មានការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​លើសលុប​នោះ បងប្អូន​ពិតជា​នឹង​រសាយ​អា រម្ម​ណ៍​ឈប់​ជឿ​តាម​ការ​បោកប្រាស់​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់ ហើយនឹង​ចាកចេញ​មក​ជា បន្តបន្ទាប់​រួម​ជីវភាព​នយោបាយ ជាមួយ​គណបក្សកាន់អំណាច​ជា​មិន​ខាន »​។ លោក​បន្ថែម​ថា​« ដូច្នេះ ទណ្ឌិត សម រង្សី និង​បក្ខពួក​នឹង​កាន់តែ​ត្រូវ​ឯកោ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​យ៉ាង​ពិតប្រាកដ ដោយ​សម្រេច​បាន​ជោគជ័យ​នៃ​នយោបាយ មាន​ស៊ី​អត់​សែន ឥឡូវ​មាន​សែន អត់​ស៊ី ជា​ស្ថាពរ មែន »​។

ការ​លើក​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី អ​តី ត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​តាម​វី​ឌី​អូ​ឃ្លី​ប បាន​អរគុណ​ដល់​អ្នក​គាំ ទ្រ​ខ្លួន​ដែល​មិន​ចេញ​ទៅ​បោះ​ឆ្នោត ហើយ​ទៅ​បោះ​ឆ្នោត តែ​មិន​បាន​គូសសញ្ញា​គាំទ្រ​គ ណ​បក្សនយោបាយ​ណាមួយ​មាន​ចំនួន​ច្រើន​។ លោក សម រ​ង្ស៊ី បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១ សីហា យ៉ាង​ដូច្នេះ​ថា បងប្អូន កូនក្មួយ បាន​បង្ហាញ ចំពោះ​ស្មោះត្រង់​ចំពោះ​ជាតិ ហើយ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ថា ការ​គាំទ្រ​របស់​ពលរដ្ឋ​ចំពោះ​គណបក្ស សង្គ្រោះ​ជាតិ មាន​ចំណុច​ពី​យ៉ាងណា​គឺ​ទី​១. អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​២​លាន​នាក់ បាន​ធ្វើ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត ទី​២. អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១​លាន​នាក់ បាន​ទៅ​បោះ​ឆ្នោត​តែ​មិន​បាន​គូសសញ្ញា​គាំទ្រ​គណបក្ស​នយោបាយ​។ យ៉ាងណា​ក្តី​លោក សម រ​ង្ស៊ី អះអាង​ការ​បោះ​ឆ្នោត​កន្លង​មកនេះ មិន​មាន​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​បាន ៥០%​នោះ​ទេ ហើយ​ការ​ផ្សាយ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​គឺជា​ការ​រៀបចំ​ទុក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ