តុលាការ​កំពូល​គ្រោង​ជំនុំជម្រះ​បណ្តឹងសាទុក្ខ​លោក កឹ​ម សុខា ពី​បទ​«​ក្បត់ជាតិ​» !


រាជធានី​ភ្នំពេញ ៖ លោក ឈុ​ន ចាន់​ថា អគ្គ​ព្រះរាជអាជ្ញា​នៃ​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​១​ខែសីហា ឆ្នាំ​២០១៨ បាន​ចេញ​ដីកាកោះ​អញ្ជើញលោក ចាន់ ចេ​ន មេធាវី​ការពារ​សិទ្ធិ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​សវនាការ​លើក​បណ្តឹងសាទុក្ខ​ដែល​ពាក់ព័ន្ធ​នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​បទ​សន្ធិ​ដិ្ឋ​ភាព​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា កំឡុង​ឆ្នាំ​១៩៩៣​ដល់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ​ដែល​ចែង​ឲ្យ​ផ្តន្ទាទោស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។

គួរ​បញ្ជាក់​ថា លោក កឹ​ម សុខា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​វេលា​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​នៅ​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទោល​គោក រាជធានី​ភ្នំពេញ ។ បន្ទាប់​មក​ត្រូវ​បាន​ចោទប្រកាន​តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​(​ម​៣)​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ។

កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៨ ជន​ត្រូវ​ចោទ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​សាលាឧទ្ធរណ៍​ម្តង​គត់​ដើម្បី​ចូលរួម​តតាំង​លើ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន តែ​តុលាការ​បាន​បន្ត​ឃុំខ្លួន​បន្ត​៥​ខែ​ទៀត​ទើប​ជន​ត្រូវ​បាន​បន្ត​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​នៅ​ពេល​នេះ ៕

Facebook Google Twitter Email

​នយោបាយ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ