ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ក្តៅ ! គ​.​ជ​.​ប ប្រតិកម្ម​ចំពោះ​ថ្លែងការណ៍​បរទេស​មួយ​ចំនួន​ថា​«​​ចរិត​នយោបាយ​លម្អៀង​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​សម្តែង​ការ​ប្រតិកម្ម​ចំពោះ​ថ្លែងការណ៍​របស់​បរទេស​មួយ​ចំនួន​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​ត្រឹមត្រូវ​នោះ​ជា​ចេតនា​ក្នុង​ច​រិ​ត​នយោបាយ​តែ​ប៉ុណ្ណោះ​ព្រោះថា ការ​បោះ​ឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​គ្មាន​ហិង្សា​ណាមួយ​កើតឡើង​នោះ​ទេ ។ លោក សោម…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​សម្តែង​ការ​ប្រតិកម្ម​ចំពោះ​ថ្លែងការណ៍​របស់​បរទេស​មួយ​ចំនួន​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​មិន​ត្រឹមត្រូវ​នោះ​ជា​ចេតនា​ក្នុង​ច​រិ​ត​នយោបាយ​តែ​ប៉ុណ្ណោះ​ព្រោះថា ការ​បោះ​ឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​គ្មាន​ហិង្សា​ណាមួយ​កើតឡើង​នោះ​ទេ ។

លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង គ​.​ជ​.​ប បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៨ យ៉ាង​ដូច្នេះ​ថា «​មតិ​ដែល​លើក​ឡើង​របស់​អន្តរជាតិ​មួយ​ចំនួន​ដែល​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នោះ​តាម​ពិត​ការ​វាយតម្លៃ​នោះ​មាន​ច​រិ​ក​នយោបាយ​តាំងពី​មុន​ដំណើរ​បោះ​ឆ្នោត​មក​ម្ល៉េះ ។ គឺ​គេ​បាន​ធ្វើ​បុរេវិនិច្ឆ័យ​រួច​ហើយ​ថា ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ មិន​ស្របច្បាប់​នៅ​ពេល​ការ បោះ​ឆ្នោត​មិន​ទាន់​មក​ដល់​» ។

លោក​បន្ត​ថា ទោះបីជា​ការ​បោះ​ឆ្នោត​ដំណើរ​រួច​ហើយ​ប្រកបដោយ​រលូន​ក៏​គេ​នៅ​តែ​មិន​ទទួលស្គាល់​ត្រង់​ចំណុច​នេះ​បង្ហាញ​គេ​មិន​បាន​ទទួលស្គាល់​ពី​តថភាព​ជាក់ស្តែង​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ទេ គេ​ធ្វើការ​វាយតម្លៃ​ទៅ​តាម​ច​រិ​ក​នយោបាយ​លម្អៀង​ទៅ​ហើយ ។

លោក​គូសបញ្ជាក់​ថា ៖ «​ក្នុង​នាម គ​.​ជ​.​ប ខ្ញុំ​មិន​ធ្វើការ​វិភាគ​ចំពោះ​ថ្លែង​ការ​ទេ ប៉ុន្តែ​ខ្ញុំ​វិភាគ និង​លើក​ឡើង​តែ​លើ​ទិដ្ឋភាព​ផ្លូវច្បាប់ និង​បច្ចេកទេស​ប៉ុណ្ណោះ ។ សួរ​ថា តើ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​គោរព​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​យុត្តិធម៌ ឬ​ក៏​អត់? សំណួរ​នេះ​ត្រូវ​ឆ្លើយ​តាម​ទិដ្ឋភាព​ជាក់ស្តែង​រដ្ឋធម្មនុញ្ញ​មាត្រា​៧៦​ចែង​ថា តំណាងរាស្ត្រ​ត្រូវ​ជ្រើសតាំង​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​ចំពោះ ដោយ​ស្មើរ​ភាព ដោយ​សេរី ដោយ​យុត្តិធម៌ តាម​នីតិវិធី​ដោយ​សម្ងាត់ ។ ស្មើភាព​មាន​ន័យ​ថា គណបក្ស​នយោបាយ​មាន​សិទ្ធិ​ស្មើ​ៗ​គ្នា​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ បញ្ជី​បេក្ខជន​ជ្រើសតាំង​តំណាងរាស្ត្រ ។ ច្បាប់​មិន​បាន​ចែង​អំពី​គណបក្ស​នយោបាយ​ណា​កាន់​អំណាច និង​គណបក្សប្រឆាំង​នោះ​ទេ ឬ​គណបក្ស​ធំ ឬ​គណបក្ស​នយោបាយ​តូច​នោះ​ទេ​» ។

​លោក​ក៏​បាន​លើក​ឡើង​ថា គ​.​ជ​.​ប ធ្វើ​អ្វី​ៗ​ប្រព្រឹត្តិ​ទៅ​តាម​ច្បាប់​មិន​អាច​ធ្វើ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ចង់បាន​តាម​រយៈ​ចេញ​សេចក្តីថ្លែងការណ៍​នោះ​ទេ ព្រោះ គ​.​ជ​.​ប បាន​ធ្វើទៅ​តាម​ច្បាប់​ដែល​មាន​ចែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ