រាជធានីភ្នំពេញ ៖ ឃើញសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី១៩ កក្កដា ២០១៨ របស់កំពង់ផែស្វយ័តភ្នំពេញ បានចុះហត្ថលេខារួចហើយ… សម្រេចជាស្ថាពរហើយ… ជួលទីតាំងរបស់ខ្លួនចាប់ពីគល់ស្ពានជ្រោយចង្វារ មកដល់ផ្សាររាត្រី ជាប់នឹងផ្សារចាស់ ហើយបើកុំប៉ះសួនច្បារផ្សារចាស់ អាចនឹងធ្លាយដល់សាលចតុមុខ ។
ទីតាំងកំពង់ផែស្វយ័តភ្នំពេញ តាមមាត់ទន្លេ ពីគល់ស្ពានជ្រោយចង្វារ មកដល់ផ្សាររាត្រី មានចម្ងាយច្រើនគីឡូម៉ែត្របានជួលឱ្យក្រុមហ៊ុន ចៀន ឈឹងថៃ គ្រុប ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ YUETAI GROUP មានរយៈពេលជួល៥០ឆ្នាំ គិតចាប់ពីថ្ងៃទី២៩ មិថុនា ២០១៨ ដល់២៨ មិថុនា ២០៦៨ ។
ក្រុមហ៊ុនឯកជនបានបង់ប្រាក់ឈ្នួលផ្តាច់៥០ឆ្នាំនេះតែម្តង ចំនួន១៦.៥០០.០០០ដុល្លារ ។ បើគិតជាឆ្នាំវិញ មួយឆ្នាំប្រមាណ៣៣ម៉ឺនដុល្លារ ឬជាង២ម៉ឺនដុល្លារក្នុងមួយខែ ។
មន្ត្រីច្រើននាក់នៅកំពង់ផែស្វយ័តភ្នំពេញ សម្តែងការមិនពេញចិត្ត ចំពោះការជួលដ៏មានតម្លៃថោកបំផុត
នេះ។
ម្សិលមិញនេះ កោះសន្តិភាពមិនអាចទាក់ទងសុំការបំភ្លឺពីលោក ហ៊ី ប៉ាវី ប្រធានកំពង់ផែស្វយ័តភ្នំពេញ បាននៅឡើយទេ ។
ចែករំលែកព័តមាននេះ