ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អាប់​ភី​ស៊ី​ត ៖ ការ​បោះ​ឆ្នោត​ធ្វើ​មុន​កាលកំណត់​បើ​គ្មាន​អំពើ​ហិ.ង្សា

13 ឆ្នាំ មុន

នាយក​រដ្ឋមន្ដ្រី​ថៃ លោក​អាប់​ភី​ស៊ី​ត វ៉េ​ចាជីវ៉ា ថ្លែង​នា​ថ្ងៃ​ទី​១៤ កក្កដា ថា ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ដ្រី​ថ្មី​អាច​ធ្វើឡើង​មុន​កាលកំណត់ ប្រសិនបើ​ក្រុម​ដែលពាក់ព័ន្ធ​សហការ​គ្នា​កុំឱ្យ​មាន​អំពើ​ហិ.ង្សា ។ លោក​អាប់​ភី​ស៊ី​ត ថ្លែង​ទៀត​ថា តាម​ពិតរ​ដ្ឋាភិ​បាល​របស់​លោក​នៅ​តែ​មាន​ឆន្ទៈ​ចង់់​គ្រប់គ្រង​តំណែង​នាយក​ រដ្ឋមន្ដ្រី រហូត​ដល់​ចប់អាណត្ដិ ប៉ុន្ដែ​ដើម្បី​ជួយ​ជំរុញ​ប្រទេស​ឱ្យទៅមុខ លោក​អាច​រៀបចំ​បោះ​ឆ្នោត​មុន​កាលបរិច្ឆេទ​កំណត់ ប៉ុន្ដែ​ត្រូវធ្វើ​ឱ្យ​ប្រាកដ​ថា គ្មានអំពើ​ហិ.ង្សា​ជា​មុន​សិន ។

នាយក​រដ្ឋមន្ដ្រី​ថៃ លោក​អាប់​ភី​ស៊ី​ត វ៉េ​ចាជីវ៉ា ថ្លែង​នា​ថ្ងៃ​ទី​១៤ កក្កដា ថា ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ដ្រី​ថ្មី​អាច​ធ្វើឡើង​មុន​កាលកំណត់ ប្រសិនបើ​ក្រុម​ដែលពាក់ព័ន្ធ​សហការ​គ្នា​កុំឱ្យ​មាន​អំពើ​ហិង្សា ។ លោក​អាប់​ភី​ស៊ី​ត ថ្លែង​ទៀត​ថា តាម​ពិតរ​ដ្ឋាភិ​បាល​របស់​លោក​នៅ​តែ​មាន​ឆន្ទៈ​ចង់់​គ្រប់គ្រង​តំណែង​នាយក​រដ្ឋមន្ដ្រី រហូត​ដល់​ចប់អាណត្ដិ ប៉ុន្ដែ​ដើម្បី​ជួយ​ជំរុញ​ប្រទេស​ឱ្យទៅមុខ លោក​អាច​រៀបចំ​បោះ​ឆ្នោត​មុន​កាលបរិច្ឆេទ​កំណត់ ប៉ុន្ដែ​ត្រូវធ្វើ​ឱ្យ​ប្រាកដ​ថា គ្មានអំពើ​ហិង្សា​ជា​មុន​សិន ។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែង​បន្ដ​ថា ពេលនេះ​ការ​បោះ​ឆ្នោត​ពិបាក​នឹង​រៀបចំ​ឡើងណាស់ ពីព្រោះ​ក្រុម​មនុស្ស​មួយ​ចំនួន​នៅ​តែចិញ្ចឹម​គំនិត​ប្រើប្រាស់​អំពើ​ហិង្សា​ដាក់​សំពាធលើ​រដ្ឋាភិបាល​ខណៈ​ពេល​ដែល​រដ្ឋាភិបាល ប្រាប់​ពួក​គេ​ថា ការ​បោះ​ឆ្នោត​អាច​ធ្វើ​ឡើងមុន​កាលកំណត់​ក៏​ដោយ ។ ទោះបីជា​បែប​ណានេះ​មិនមែន​ជា​លើក ទី​១​ទេ ដែល​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​តអះអាង​ថា ការ​បោះ​ឆ្នោត​ទូទៅ​អាច​ធ្វើ​មុនកាលកំណត់​ចាប់តាំងពី​ការ​ធ្វើ​បាតុកម្ម​របស់ក្រុម​អាវ​ក្រហម​ប្រឆាំង​រូប​លោក​មក ដែលប្រការ​នេះ​បើ​តាម​អ្នកវិភាគ​នយោបាយ​នៅក្នុង​ប្រទេស​ថៃ​ថា គឺ​មក​ពី​លោក​អាប់​ភី​ស៊ី​តខ្លាច​ការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​អាវ​ក្រហម​ផ្ទុះឡើង ធ្វើ​ឱ្យ​លោករ​រត់​ទៅ​នៅ​បន្ទាយ​ទាហានម្ដងទៀត ៕