ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បរាជ័យ​ក្នុង​ការ​សាកល្បង​មី​ស៊ី​ល​រំលង​ទ្វីប​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​៖ ​ផ្នែក​សារព័ត៌មាន​របស់​កងទ័ពអាកាស​អា​មេ​រិ​ក​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​៣១ ​កក្កដា​ថា សហរដ្ឋអាមេរិក​នា​ថ្ងៃ​ទី​៣១ ​កក្កដា​នោះ បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ធុន​MINUTEMAN III…

សហរដ្ឋអាមេរិក ​៖ ​ផ្នែក​សារព័ត៌មាន​របស់​កងទ័ពអាកាស​អា​មេ​រិ​ក​ បាន​រាយការណ៍​នា​ថ្ងៃ​ទី​៣១ ​កក្កដា​ថា សហរដ្ឋអាមេរិក​នា​ថ្ងៃ​ទី​៣១ ​កក្កដា​នោះ បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ធុន​MINUTEMAN III តែ​ត្រូវ​បរាជ័យ​។

មី​ស៊ី​ល​នោះ​ត្រូវ​បាន​បាញ់​ចេញ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣១ ​កក្កដា ចេញពី​ទីតាំង​ក្រោម​ដី​មួយ​ ស្ថិត​ក្នុង​មូលដ្ឋាន​អាកាសចរណ៍ VANDENBERRG រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។​ កង​យោធា​បាន​បញ្ជូន​បទបញ្ជា​ឲ្យ​មី​ស៊ី​ល​នោះ​បំផ្លាញ​ខ្លួនឯង នា​វេលា​ម៉ោង​៤​និង​៤២​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក​។​ ហើយ​កងទ័ពអាកាស​បាន​​គូសបញ្ជាក់​ថា ទីបញ្ជាការដ្ឋាន​បាន​​កត់​សម្គាល់​​ឃើញ​ភាព​មិន​ប្រក្រតី​នានា​ពេល​មី​ស៊ី​ល​នោះ​កំពុង​ហោះហើរ តែ​ពុំ​បញ្ជាក់​ពី​ប្រភព​នៃ​បញ្ហា​ឡើយ​។

តាម​កង​យោធា​អា​មេ​រិ​កថា ​មី​ស៊ី​ល​នេះ​បាន​ហោះ​ទៅ​ដល់​ក្បែរ​គោលដៅ​ស្ថិត​នៅ​ជិត​តំបន់​ ATOLL KWAJALEIN នា​ប្រជុំ​កោះ​MARSHALL​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ីហ្វិ​ក​ពេល​វា​បំផ្លាញ​ខ្លួនឯង​ដោយ​ស្វ័យប្រវត្តិ​។ ​កងទ័ពអាកាស​និយាយ​ថា ​បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​បរាជ័យ​ក្នុង​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ