ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ សិទ្ធិ​បោះ​ឆ្នោត​មិន​ស្ថិត​នៅ​លើ​អតីត​បក្ស​ប្រឆាំង​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ស្ថិត​នៅ​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​នោះ​ទេ ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ស្ថិត​នៅ​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​នោះ​ទេ ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦ ប្រព្រឹត្តិ​ទៅ​ដោយ​រលូន គ្មាន​អំពើ​ហិង្សា កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១ កន្លង​មក នេះ ។ ប៉ុន្តែ​ត្រូវ​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​ថ្លែងការណ៍​វាយតម្លៃ​ថា មិន​ត្រឹមត្រូវ និង​គោរព​តាម​លទ្ធិប្រជាធិបតេយ្យ ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​0១ សីហា​នេះ​យ៉ាង​ដូច្នេះ​ថា នៅ​ពេល​ដែល​អតីត​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​តាម​បទល្មើស​ធ្ងន់ធ្ងរ​របស់​បក្ស​នេះ មិនមែន​មាន​ន័យ​ថា ប្រជាពលរដ្ឋ​ដែល​ធ្លាប់​គាំទ្រ​អតីត​បក្ស​ប្រឆាំង​បាត់​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន​ឡើយ ។

លោក​បញ្ជាក់​ថា​« បងប្អូន​ទាំងនោះ​នៅ​តែ​ជា​ពលរដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ ដែល​ហើយ​នៅ​មាន​សិទ្ធិ​ពលរដ្ឋ​យ៉ាង​ពេញលេញ ដែល​បងប្អូន​បាន​ទៅ​បោះ​ឆ្នោត​ជា​ធ ម្មតា​ដូច​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​ដែរ ដែល​ធ្វើ​ឲ្យ​ចំនួន​ប្រជាពលរដ្ឋ​បាន​បោះ​ឆ្នោត កើន ដល់​ជាង​៨២​ភាគរយ » ។

លោក​គូសបញ្ជាក់​ថា​៖«​ចំនួន​ដ៏​ច្រើន​នៃ​អ្នក​ទៅ​បោះ​ឆ្នោត​សរ​បញ្ជាក់​ថា បងប្អូន​ដែល​ធ្លាប់​គាំទ្រ​អតីត​បក្ស​ប្រឆាំង​បាន​ចូលរួម​បោះ​ឆ្នោត​ដោយ​បោះបង់​ចោល​អតីត​បក្ស ប្រឆាំង​ដោយសារ​តែ​អតីត​បក្ស​ប្រឆាំង​នេះ​បាន​ធ្វើ​នយោបាយ​បំផ្លិចបំផ្លាញ​ផល​ប្រ​យោ ជន៍ជាតិ និង​ប្រជាជន​កម្ពុជា​ឥត​ឈប់​ឈរ​ធ្វើ​ឲ្យ​អស់ជំនឿ ។ ដូច្នេះ​សិទ្ធិ​បោះ​ឆ្នោត​ស្ថិត​នៅ​លើ​ប្រជាពលរដ្ឋ​មិនមែន​ស្ថិត​នៅ​លើ​អតីត​បក្ស​ប្រឆាំង​នោះ​ទេ​»​។

ទោះបីជា​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​អះអាង​យ៉ាងណា​ក្តី​ក៏​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៦ រដ្ឋសភា​ត្រូវ​បាន​បណ្តា​ប្រទេស​មួយ​ចំនួន​បាន​ថ្លែងការណ៍​វាយតម្លៃ​ថា មិន​មាន​ភាព​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​អត់​មានការ​ចួ​ល​រួម​ពី​គណបក្សប្រឆាំង​ដែល​ត្រូវ​តុលាការ​រំលាយ​ចោល​កាលពី​ចុងឆ្នាំ​២០១៧ ។ ថ្លែងការណ៍​ដដែល​ក៏​ទ​ទួ​ច​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​រស់រាន​ឡើង​វិញ ព្រមទាំង​ដោះ​លែង​ប្រធាន​គណបក្ស​នេះ និង​អ្នក​ដែល​កំពុង​ជាប់​ពន្ធនាគារ​ផង​ដែរ ។

សូម​រលឹក​ថា កាលពី​ពេល​កន្លង​មកនេះ​ប្រធាន​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ លោក ខឹ​ម វាសនា ក៏​បាន​លើក​ឡើង​ថា អ្នក​ដែល​ធ្លាប់​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជា តិ​បាន​នាំ​គ្នា​បោះ​ឆ្នោត​ឲ្យ​គណបក្សកាន់អំណាច​ស្ទើរតែ​ទាំងអស់ បើ​តាម​លទ្ធផល​នៃ ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​អាណត្តិ​ទី​៦​នេះ​ធៀប​នឹង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង រាស្ត្រ​អាណត្តិ​ទី​៥​កន្លង​មក ។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​រំពឹង​ថា ទទួល​បាន​ច្រើន​អាសនៈ​ក្នុង​រដ្ឋសភា ហួស​ពី​អ្វី​ដែល​គិត​ទៅ​ទៀត ។ យ៉ាងណា​ក្តី​បើ គ​.​ជ​.​ប អះអាង​លទ្ធ ផល​នៃ​ការ​បោះ​ឆ្នោត​នឹង​ប្រកាស​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​១១ សីហា ហើយ​ប្រកាស​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ ខែសីហា ខាង​មុខ​នេះ ។ គ​.​ជ​.​ប​ក៏​បាន​បដិសេធន៍​ចំពោះ​លទ្ធផល​ដែល​ចេញផ្សាយ​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ពី​តួលេខ​អាសនៈ​ក្នុង​រដ្ឋសភា​ផ​ដែរ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​សរសេ​លើ​បណ្តាញ​សង្គម​ថា ចំនួន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​អាច​នឹង​បាន​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ