ក្រសួងការបរទេស និងតំណាងមន្ទីរពេទ្យកូរ៉េមួយនាំយកអំណោយ ជូនប្រជាពលរដ្ឋនៅភូមិព្រៃចាន់ និងភូមិជោគជ័យ
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស…
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស…
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) បានដឹកនាំតំណាងមន្ទីរពេទ្យ SoonChunHyang University Seoul Hospital នៃសាធារណរដ្ឋកូរ៉េ និងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃកបទ.សអ ទៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
គោលបំណង នៃទស្សនកិច្ចនេះ គឺដើម្បីពិនិត្យមើលទិដ្ឋភាពជាក់ស្តែង និងឃើញនូវផលប៉ះពាល់ ដែលបង្កដោយជម្លោះព្រំដែនកម្ពុជា-ថៃ និងនាំយកអំណោយ ជាអង្ករ ចំនួន ២តោន ដែលបានមកពីការបរិច្ចាគផ្ទាល់ ដោយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច និងថ្នាំពេទ្យពីមន្ទីរពេទ្យ SoonChunHyang University Seoul Hospital ជូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារការរាយបន្លាលួសព័ទ្ធយកភូមិដ្ឋានដោយទាហានថៃ នៅតំបន់នោះ ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ ៕
ចែករំលែកព័តមាននេះ