ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានត្សឹបាសា​(ស្ពានអ្នកលឿង)​ដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញ​ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ​

19 ម៉ោង មុន

ខេត្តព្រៃវែង៖ ស្ពានត្សឹបាសា​ (ស្ពានអ្នកលឿង)​បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញ​ និងទេសចរណ៍ ហើយនិងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។​យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែតុលានេះ បានចាត់ទុកថាស្ពានត្សឹបាសា ឬហៅថា…

ខេត្តព្រៃវែង៖ ស្ពានត្សឹបាសា​ (ស្ពានអ្នកលឿង)​បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញ​ និងទេសចរណ៍ ហើយនិងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១១ ខែតុលានេះ បានចាត់ទុកថាស្ពានត្សឹបាសា ឬហៅថា ស្ពានអ្នកលឿង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញក្នុងប្រទេស ទេសចរណ៍ សម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

សូមជម្រាបថា ស្ពាននេះមានប្រវែង ២.២១៥ម៉ែត្រ ទទឹង ១៣,៥០ ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីខេត្តកណ្តាល ទៅខេត្តព្រៃវែង និងឆ្ពោះទៅខេត្តស្វាយរៀង ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១១ និងបានសម្ពោធបើកប្រើប្រាស់ជាផ្លូវការកាលពី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ