ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខណ្ឌចំការមន បង្ក្រាប​បទល្មើស​ឆបោក​តាម​អន​ឡាញ ឃាត់ខ្លួន​ជនបរទេស​៧៥​នាក់ និង​ស្ត្រី​ខ្មែរ​០៥​នាក់

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌចំការមន នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៥ បាន​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​អគារ MORGAN ជាន់​ទី​៣៤…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌចំការមន នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៥ បាន​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​អគារ MORGAN ជាន់​ទី​៣៤ ផ្លូវ​កោះ​ពេជ្រ សង្កាត់​ទ​ន្ល​បា​សាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោយ​មានការ​ស្រាវជ្រាវ​សង្ស័យ​ថា មានការ​លួចលាក់​ប្រព្រឹត្ត​ការ​ឆបោក​អន​ឡាញ ដែល​ជា​បទល្មើស​។ ពេល​បាន​ចុះ​ដល់​ទៅ​តាំង​ខាងលើ សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​មាន​មនុស្ស​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ ចំនួន​៨០​នាក់ មាន​ស្ត្រី​១៥​នាក់ មក​ពី​០៧​សញ្ជាតិ ។

ក្នុង​ចំណោម​មនុស្ស​ទាំង​៨០​នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំងនោះ មាន​ជនជាតិ​ចិន ៥៧​នាក់​(​ស្ត្រី ០៤​នាក់ និង​ចិនតៃវ៉ាន់​០១​នាក់​) នេ​ប៉ា​ល់ ០២​នាក់​, ម៉ា​ឡេ​ស៊ី ចំនួន​០៥​នាក់ (​ស្ត្រី​០២​នាក់​) វៀតណាម​០២​នាក់​(​ស្ត្រី​០១​នាក់​) មី​យ៉ា​ន់​ម៉ា ០៩​នាក់ (​ស្ត្រី​០៣​នាក់​) និង​ស្ត្រីជន​ជាតិខ្មែរ​០៥​នាក់ ។

ក្នុង​ប្រ​តិ​ប្រតិបត្តិការ​នេះ​ដែរ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​រួម​មាន ម៉ូនីទ័រ ២០៤​គ្រឿង​, ធុង CPU ១២៨​គ្រឿង​, និង​កុំព្យូទ័រ​យួរដៃ ០៣​គ្រឿង ។

បច្ចុប្បន្ន​សមត្ថកិច្ច​ខណ្ឌចំការមន កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ នៃ​ការិយាល័យ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ត្រួតពិនិត្យ​រក​អ្នក​ជាប់​ពាក់ព័ន្ធ ក្នុង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បទល្មើស​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ