ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តកំពតណែនាំអាជីវករ​ត្រូវយកភាពស្នោះត្រង់ធ្វើដើមទុន ​និងមិនដំឡើងថ្លៃ ដើម្បី​ទាក់ទាញភ្ញៀវទេសចរ

15 ម៉ោង មុន

​ខេត្តកំពត៖ អាជ្ញាធរខេត្តកំពត បានធ្វើការណែនាំដល់ក្រុមអាជីវករទាំងអស់ត្រូវលក់ដូរដោយមានភាពស្មោះត្រង់ អាហារមានគុណភាព មានអនាម័យ ដើម្បីរួមចំណែក​ទាក់ទាញភ្ញៀវទេសចរឱ្យជាប់ចិត្តមកលេងកម្សាន្តក្នុងខេត្ត ហើយក៏ជាដើមទុនដ៏សំខាន់សម្រាប់អាជីវករផងដែរ។ យោងតាមការចុះផ្សាយរបស់ព័ត៌មានខេត្តកំពត បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១…



ខេត្តកំពត៖ អាជ្ញាធរខេត្តកំពត បានធ្វើការណែនាំដល់ក្រុមអាជីវករទាំងអស់ត្រូវលក់ដូរដោយមានភាពស្មោះត្រង់ អាហារមានគុណភាព មានអនាម័យ ដើម្បីរួមចំណែក​ទាក់ទាញភ្ញៀវទេសចរឱ្យជាប់ចិត្តមកលេងកម្សាន្តក្នុងខេត្ត ហើយក៏ជាដើមទុនដ៏សំខាន់សម្រាប់អាជីវករផងដែរ។

យោងតាមការចុះផ្សាយរបស់ព័ត៌មានខេត្តកំពត បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់វីថីអាហារ សួនច្បារកម្សាន្តក្នុងក្រុងកំពត ចាប់ពីតំបន់ផ្សារក្រណាត់រហូតដល់បេឡាន និងជួបសំណេះសំណាលជាមួយអាជីវករលក់ដូរចល័តតាមរទេះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាន​ណែនាំនិងជំរុញឱ្យអាជីវករទាំងអស់ក្នុងខេត្ត ​និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ហើយនិងភោជនីយដ្ឋាន អាហារដ្ឋាន រួមជាមួយនឹងអ្នកផ្តល់សេវកម្មលើវិស័យទេសចរណ៍ទាំងអស់ ត្រូវយកភាពស្មោះត្រង់ធ្វើជាដើមទុនក្នុងន័យដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្ត។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា អ្វីដែលសំខាន់មួយទៀតនោះបន្ទាប់ពីភាពស្មោះត្រង់ គឺការលក់ដូរអាហារដែលមានគុណភាព រស់ជាតិឆ្ងាញ់មានអនាម័យ តម្លៃសមរម្យ មិនមានការដំឡើងថ្លៃខ្ពស់ហួសហេតុដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ ដែលកត្តាទាំងនេះជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ