ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរទស្សនកិច្ចដ៏កម្រ ៖ រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា ទទួលជួបមេដឹកនាំកងទ័ពជើងទឹកចិន នៅលើនៅកំពង់ផែស្វយ័ត

4 ម៉ោង មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា…

ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញបំពេញទស្សនកិច្ច នៅលើនាវាចម្បាំងចិនចំនួនពីរគ្រឿង គឺនាវា PLAN 83 និង PLAN 988 ដែលជាកម្មសិទ្ធិរបស់កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន (PLAN) ។

ក្រសួងការពារជាតិ បានប្រកាសនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះថា ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញទស្សនកិច្ចលើនាវា PLAN 83 និង PLAN 988 របស់កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន និងបានទទួលស្វាគមន៍ វរនាវីឯកពិសេស XU JIANGUO នាយករងសាលាបណ្ឌិត្យសភាកងទ័ពជើងទឹក Dalian PLAN និងជាមេបញ្ជាការនាវាហ្វឹកហ្វឺន Flotilla ចូលជួបសម្តែងការគួរសម នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ