ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ប្រឡង​ជាប់​និទ្ទេស A ទទួលបានរង្វាន់លើកទឹកចិត្តពីអភិបាលខេត្តប៉ៃលិន

3 ម៉ោង មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ជួប​សំណេះសំណាល…

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​យិ​ភូមិ ឆ្នាំ​សិក្សា​២០២៤-២០២៥ ដែល​ទទួល​បាន​និទ្ទេស A​។

លោក តង់ ធា​រ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ធ្វើ​របាយការណ៍​ថា​៖ សម្រាប់​ការ​ប្រឡង សញ្ញា ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ខេត្ត​ប៉ៃលិន​ក្នុង​ឆ្នាំ​២០២៥​នេះ គឺ​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ៦០៣​នាក់ ស្រី ៣៨២​នាក់ ក្នុង​នោះ ស្វៃរិន ចំនួន ៧៣​នាក់ ស្រី ៤០​នាក់ ហើយ​ក្រោយ​ពី​ការ​ផ្ទៀងផ្ទាត់ និង​បូក​សរុប​លទ្ធផល​ទូ​ទាំង​ខេត្ត ប្រកបដោយ​ការ​យកចិត្តទុកដាក់​ជា​លទ្ធផល​ទទួល បាន​បេក្ខជន​ប្រឡង​ជាប់​សរុប​ចំនួន ៥២១​នាក់ ស្រី ៣៣៧​នាក់ ស្មើនឹង​៨៧,៤២% ស្រី​៨៨,៦៨% ក្នុង​នោះ និទ្ទេស A ០៣ នាក់ ស្រី ០១​នាក់ ស្មើនឹង ០,៥០% ស្រី ០,២៦%, និទ្ទេស B ១៧ នាក់ ស្រី ១១​នាក់ ស្មើនឹង ២,៨៥% ស្រី ២,៨៩%, និទ្ទេស C = ១១៥ នាក់ ស្រី​៨៣​នាក់ ស្មើនឹង ១៩,៣០% ស្រី ២១,៨០%, និទ្ទេស D = ២២៨ នាក់ ស្រី ១៦០​នាក់​ស្មើនឹង ៣៨,៣០% ស្រី ៤២,១០% និង និទ្ទេស E ១៥៨ នាក់ ស្រី ៨២​នាក់ ស្មើនឹង​២៦,៥០% ស្រី ២១,៦០%​។

លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ បន្ត​រហូត​ដល់​អាណត្តិ​ទី​៧ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ខិតខំ​ធ្វើ​កំណែ​ទម្រ​ង​វិស័យ​អប់រំ​នៅ​កម្ពុជា ជា​បន្តបន្ទាប់ និង​បាន​រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​កម្ពុជា ប្រកបដោយ​សមត្ថភាព ប្រកួតប្រជែង នៅ​ក្នុង​តំបន់ និង​លើ​សកលលោក ជា​ពិសេស​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី ដើម្បី​ចូលរួម កសាង អភិវឌ្ឍន៍ ប្រទេស​ជាតិ​យើង​ឱ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​។

លោក​ជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ លទ្ធផល​សម្រេច​បាន​សម្រាប់​វិស័យ​អប់រំ​ក្នុង​ខេត្ត​ប៉ៃលិន គឺ​ស្តែង​ចេញពី ឯកឧត្តម លោក​ជំទាវ​លោក លោកស្រី អង្គភាព ពាក់ព័ន្ធ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ​មាតាបិតា ឬ​អ្នក​អាណាព្យាបាល​សិស្សានុសិស្ស ដែល​បាន សហការ​ជួយ​បង្ក​លក្ខណៈ​ឱ្យ​កូនចៅ​មក​រៀន បាន​ទៀងទាត់ និង​ធ្វើការ​តាមដាន​ការ​សិក្សា​របស់​ពួក​គជា​ប្រចាំ​ដោយ​សហការ​គ្រប់យ៉ាង​ជាមួយ​សាលារៀន​ឈរ​លើ​គោលការណ៍ «​សាលារៀន ជា​របស់​សហគមន៍​» ដើម្បី​បុព្វហេតុ​នៃ​ការ​កសាង និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ស្រប​តាម​ចតុស្ដម្ភ​ទាំង​បួន​រួម​មាន វិជ្ជា​សម្បទា បំ​ណិ​ន​សម្បទា​ចរិយា​សម្បទា កាយសម្បទា និង​មាន​មនសិការ​ស្នេហា​ជាតិ និង​មនុស្សជាតិ ចេះ​រស់នៅ​ជាមួយ​គ្នា​ប្រកបដោយ​សុខដុមរមនា គឺ​ឱ្យ​កូនចៅ​យើង​ក្លាយជា​កូន​ល្អ សិស្ស​ល្អ និង​មិត្ត​ល្អ ក្នុង​សង្គម​ជាតិ​កម្ពុជា​ពោ​ពេញ​ដោយ​សុជីវធម៌ សីលធម៌​ថ្លៃថ្នូរ និង​មាន​ធនធានមនុស្ស​ពិតប្រាកដ​សម្រាប់​កសាង អភិវឌ្ឍន៍ ប្រទេស​ជាតិ​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ បាន​មាន​ប្រសាសន៍​កោត​ស​សើរ​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ នៃ​វិទ្យាល័យ​ទាំង​ពីរ​ក្នុង​ខេត្ត ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​ផ្ទេរ​ចំណេះដឹង​ដល់​សិស្សានុសិស្ស​របស់​ខ្លួន​ប្រកបដោយ​គុណភាព និង​សូម​ផ្តាំផ្ញើ​ដល់​ក្មួយ​ៗ​ជា​សិស្ស​ទាំងអស់ ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុ​យិ​ភូមិ​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ត​ទៀត ដើម្បី​អនាគត របស់​ខ្លួន និង​ប្រទេស​ជាតិ ជា​ពិសេស​ត្រូវ​ជាស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ក្មេង​ទំនើង​បងធំ​បង​តូច និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ហើយ​ចំពោះ​ក្មួយ​ៗ ដែល​គ្មាន​លទ្ធិ​ភាព​ក្នុង​ការ ទៅ​បន្ត​ការ​សិ​ស្សា​នៅ​សកល​វិទ្យាល័យ​នានា សូម​ទាក់ទង​មក​ក្រុមការងារ​របស់​រដ្ឋបាល​ខេត្ត ដើម្បី​ស្វែងរក​អាហារូបករណ៍​ផ្តល់​ជូន​សម្រាប់​បន្ត​ការ​សិក្សា​រៀនសូត្រ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ៖ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ជូន រង្វាន់​លើក ទឹកចិត្ត ដល់​សិស្ស ជាប់​និទ្ទេស​A ចំនួន ៣​នាក់ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន កុំព្យូទ័រ​១​គ្រឿង​, និង​ថវិកា​ចំនួន​១​លាន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ