ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវបេតុងមួយខ្សែ ក្លាយជាទីតាំងលក់ដូរទៅហើយ​

2 ម៉ោង មុន
  • កំពត

ខេត្តកំពត​ ៖ ក្រុង​កំពត​ជា​ក្រុង​មួយ​ដែល​អាជ្ញាធរ​ក្រុង​ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិន​ប្រសប់​របស់​ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​លោក​បាន​រៀបចំ​កែប្រែ​សោ​ភ​ណ័​ភាព សុវត្ថិភាព​និង​អនាម​យ័​បរិស្ថាន​នៅ​ក្នុង​ក្រុង​បាន​យ៉ាង​ស្អាត​គួរ​ជាទី​ចាប់អារម្មណ៍​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា​និង​លេង​កំសាន្ត​យ៉ាងច្រើន​កុះករ​មិន​ថា​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ឬ​ថ្ងៃ​បុណ្យ​ជាតិ​ឡើយ​ភ្ញៀវ​មក​ពី​តាម​បណ្តា​រាជធានី​ខេត្ត​មិន​ដាច់​​។ ទន្ទឹម​ការ​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​លំអរ​ក្រុង​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​តាំងពី​មូលដ្ឋាន​រហូត​ដល់​ខេត្ត​យ៉ាងនេះ​ក្តី ក៏​គេ​ឃើញ​ពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ក្នុង​ក្រុង​ក្បែរផ្លូវ​ខាងត្បូង​ផ្សារ​សាមគ្គី​ទីរួមខេត្ត​ប្រមាណ​ជាង​១០​គ្រួសារ​នៅ​ក្បែរផ្លូវ​សាធារណ​: ប៉ែក​ខាងត្បូង​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត​បាន​យក​ផ្លូវ​តាម​មុខ​លំនៅ​ឋាន​របស់​ខ្លួន​នី​មួយ​ៗ​ជួល​ឲ្យ​ក្រុម​អាជីវករ​លក់​គ្រឿង​សមុទ្រ​គ្រប់មុខ​ដល់​ពាក់កណ្តាល​ទ្រូងផ្លូវ​ស្ទើរតែ​ភ្ញៀវ​ធ្វើ​ចរាចរ​លើ​ផ្លូវ​នេះ​មិនកើត​ទៅហើយ…

ខេត្តកំពត​ ៖ ក្រុង​កំពត​ជា​ក្រុង​មួយ​ដែល​អាជ្ញាធរ​ក្រុង​ក្រោម​ការ​ដឹកនាំ​ដ៏​ប៉ិន​ប្រសប់​របស់​ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​លោក​បាន​រៀបចំ​កែប្រែ​សោ​ភ​ណ័​ភាព សុវត្ថិភាព​និង​អនាម​យ័​បរិស្ថាន​នៅ​ក្នុង​ក្រុង​បាន​យ៉ាង​ស្អាត​គួរ​ជាទី​ចាប់អារម្មណ៍​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ឲ្យ​ចូល​មក​ទស្សនា​និង​លេង​កំសាន្ត​យ៉ាងច្រើន​កុះករ​មិន​ថា​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ឬ​ថ្ងៃ​បុណ្យ​ជាតិ​ឡើយ​ភ្ញៀវ​មក​ពី​តាម​បណ្តា​រាជធានី​ខេត្ត​មិន​ដាច់​​។

ទន្ទឹម​ការ​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​រៀបចំ​លំអរ​ក្រុង​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​តាំងពី​មូលដ្ឋាន​រហូត​ដល់​ខេត្ត​យ៉ាងនេះ​ក្តី ក៏​គេ​ឃើញ​ពលរដ្ឋ​ដែល​មាន​លំនៅ​ឋាន​ក្នុង​ក្រុង​ក្បែរផ្លូវ​ខាងត្បូង​ផ្សារ​សាមគ្គី​ទីរួមខេត្ត​ប្រមាណ​ជាង​១០​គ្រួសារ​នៅ​ក្បែរផ្លូវ​សាធារណ​: ប៉ែក​ខាងត្បូង​ផ្សារ​សាមគ្គី​ទីរួមខេត្ត​កំពត​បាន​យក​ផ្លូវ​តាម​មុខ​លំនៅ​ឋាន​របស់​ខ្លួន​នី​មួយ​ៗ​ជួល​ឲ្យ​ក្រុម​អាជីវករ​លក់​គ្រឿង​សមុទ្រ​គ្រប់មុខ​ដល់​ពាក់កណ្តាល​ទ្រូងផ្លូវ​ស្ទើរតែ​ភ្ញៀវ​ធ្វើ​ចរាចរ​លើ​ផ្លូវ​នេះ​មិនកើត​ទៅហើយ និង​យ៉ាង​អនា​ធិបតេយ្យ ហើយ​បង្ក​ឲ្យ​មានការ​ស្ទះ​ចរាចរ​លើ​ផ្លូវ​មួយ​ខ្សែ​នេះ​ជា​រៀងរាល់ថ្ងៃ​មិន​ថា​ថ្ងៃអាទិត្យ​ឬ​ថ្ងៃ​ច​ន្ទ័​នោះ​ឡើយ​។

រីឯ​កំលាំង​សមត្ថកិច្ច​ដែល​រៀបចំ​សណ្តាប់​សាធារណ​:​លើ​ផ្លូវ​មួយ​ខ្សែ​នេះ​ហាក់ដូចជា​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​អ្នកលក់​អនាធិបតេយ្យ​លើ​ផ្លូវ ឬ​ម្ចាស់ផ្ទះ​ដែល​ជួល​ឲ្យ​គេ​លក់​នៅ​មុខ​ផ្ទះ​អីចឹង​ដែរ​ដូច​ជា​មើល​មិនឃើញ​និង​មិន​រវល់​អើពើ​ដល់​បន្តិច​សោះ​។

ទាក់ទិន​រឿង​នេះ លោក​ប៉ែន សត្យា អ្នកគ្រប់គ្រង​ផ្សារ​សាមគ្គី​រួម​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ក្រុម​អាជីវក​រដែ​លក់​គ្រឿង​សមុទ្រ​លើ​ផ្លូវ​សារ​ធារ​ណ​:​មុខ​ផ្ទះ​ពលរដ្ឋ​ប៉ែក​ខាងត្បូង​ផ្សារ​សាមគ្គី​គឺ​មិនមែន​ក្រោម​ការ​ទទួលខុសត្រូវ​ពី​អ្នកគ្រប់គ្រង​ផ្សារ​នោះ​ទេ​គឺជា​ម្ចាស់ផ្ទះ​និង​សមត្ថកិច្ច​អ្នក​រៀបចំ​សណ្តាប់ធ្នាប់​ទេ​ជា​អ្នក​ទទួលខុសត្រូវ​លើ​ផ្លូវ​នេះ តួនាទី​របស់​លោក​គឺ​មើល​ការ​ខុស​ត្រូវ​តែ​សន្តិសុខ​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​ក្នុង​ផ្សារ រក្សា​អនាម័យ​បរិស្ថាន​ក្នុង​ផ្សារ​និង ការពារ​ជន​ទុ​ច្ច​រឹត​បង្ក​បទល្មើស​ផ្សេង​ៗ​ក្នុង​ផ្សារ​តែ​ប៉ុណ្ណោះ រីឯ​បញ្ហា​ប៉ះពាល់​សណ្តាប់​លើ​ផ្លូវ​សារ​ធារ​ណ​:​ខាងលើ​ទុក​ឲ្យ​សមត្ថកិច្ច​ជា​អ្នក​រៀបចំ​។

ទាក់ទិន​និង​ការ​លក់​លើ​ទ្រូងផ្លូវ​សាធារណៈ​ប៉ះពាល់​​សណ្តាប់​ធ្នាប់​ខាងលើ ភ្នាក់ងារ​ក៏​សន្តិភាព​បាន​ខ​ល​ទូរ​សព្ទ​ទៅ​លោក​ឆែម ហាក់​អធិការរងនគរបាល​​ក្រុង​កំពត​ទទួល​ផែន​សណ្តាប់ធ្នាប់​ក្រុង​ដើម្បី​ឲ្យ​លោក​ជួយ​ស្រាយ​បំភ្លឺ​ជុំវិញ​រឿង​នេះ តែ​ទូរ​សព្ទ​របស់​លោក​ទាក់ទង​មិន​បាន​នៅ​ក្រៅ​សេវា​រហូត​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ