រាជធានីភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះថា ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដាក់បណ្តឹងទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស អំពីការប្រើប្រាស់សំឡេងរំខាន របស់យោធាថៃ មកលើប្រជាជនកម្ពុជា នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ហើយក៏បានអញ្ជើញឧត្តមស្នងការនេះចុះមកសង្កេតការណ៍ដោយផ្ទាល់ អំពីការរំលោភសិទ្ធិមនុស្ស ពីសំណាក់យោធាថៃ ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ការប្រើប្រាស់សំឡេងរំខាន គឺជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត ចំពោះប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃពីសំណាក់ទាហានថៃ។

សូមបញ្ជាក់ថា ៖ នេះជាយប់ទី២ហើយ ដែលមានការចាក់សំឡេងរំខានដំណេកប្រជាពលរដ្ឋនៅភូមិជោគជ័យ និងព្រៃចាន់ ។
ការចាក់សំឡេងនេះ បានធ្វើឱ្យរំខានដំណេក ប៉ះពាល់ផ្លូវចិត្ត ស្មារតី និងអារម្មណ៍យ៉ាងធ្ងន់ធ្ងររបស់អ្នកភូមិរួមមានជនចាស់ជរា ជនពិការ អ្នកមានជំងឺ និងក្មេងៗផងដែរ ៕



ចែករំលែកព័តមាននេះ