ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ពព្រះសង្ឃ២អង្គត្រូវបានរក​ឃើញ​​ជា​បន្តបន្ទាប់​ ករណីលិ.ចទូកម៉ាស៊ីន១គ្រឿង កាល២ថ្ងៃមុន

3 ម៉ោង មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ ជា​រឿង​មួយ​ដែល​កម្រ​កើត​មាន​ឡើង​នៅ​ចំណុច​ទីតាំង​ក្រោម​ស្ពាន​មាត់​ឃ្មុង់ ក្នុង​ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ដោយ​ទឹក​ហូរ​ខ្លាំង​ពេក​ធ្វើ​ឲ្យ​ទូក​ម៉ាស៊ីន​មួយ​គ្រឿង​បាន​បោក​ប៉ះ​សសរ​បេតុង​ស្ពាន ទឹក​ហូរ​ចូល​លិច​ទូក​បណ្ដាល​ឲ្យ​បាត់​ព្រះសង្ឃ​ពី​រ​អង្គ​រក​មិនឃើញ​ កាលពី២ថ្ងៃមុន​។ ក្រោម​ការ​យកចិត្តទុកដាក់​ពី​សមត្ថកិច្ច​សហការ​ជាមួយ​ពលរដ្ឋ​ទីបំផុត​សព​ព្រះសង្ឃ​ត្រូវ​បាន​រក​ឃើញ​បន្តបន្ទាប់​ចម្ងាយ​ពី​ស្ពាន​ក្នុង​រង្វង់​១០០០​ម៉ែត្រ​ទៅ​ជាង​២០០០ ម៉ែត្រ​ឯណោះ…

ខេត្ត​ត្បូងឃ្មុំ​ ៖ ជា​រឿង​មួយ​ដែល​កម្រ​កើត​មាន​ឡើង​នៅ​ចំណុច​ទីតាំង​ក្រោម​ស្ពាន​មាត់​ឃ្មុង់ ក្នុង​ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ដោយ​ទឹក​ហូរ​ខ្លាំង​ពេក​ធ្វើ​ឲ្យ​ទូក​ម៉ាស៊ីន​មួយ​គ្រឿង​បាន​បោក​ប៉ះ​សសរ​បេតុង​ស្ពាន ទឹក​ហូរ​ចូល​លិច​ទូក​បណ្ដាល​ឲ្យ​បាត់​ព្រះសង្ឃ​ពី​រ​អង្គ​រក​មិនឃើញ​ កាលពី២ថ្ងៃមុន​។

ក្រោម​ការ​យកចិត្តទុកដាក់​ពី​សមត្ថកិច្ច​សហការ​ជាមួយ​ពលរដ្ឋ​ទីបំផុត​សព​ព្រះសង្ឃ​ត្រូវ​បាន​រក​ឃើញ​បន្តបន្ទាប់​ចម្ងាយ​ពី​ស្ពាន​ក្នុង​រង្វង់​១០០០​ម៉ែត្រ​ទៅ​ជាង​២០០០ ម៉ែត្រ​ឯណោះ ចុង​ក្រោយ​រក​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​តុលា ឆ្នាំ ២០២៥ ។

សមត្ថកិច្ច​បាន​រំលឹក​ឱ្យដឹងថា នៅ​ខែប្រាំង​ទីតាំង​ចំណុច​ស្ពាន​មាត់​ឃ្មង់ មិន​មានទឹក​នោះ​ទេ លុះ​រដូវវស្សា​ទឹកទន្លេ​ហូរ​ចូល​តាម​បឹងបួរ​កាត់​ក្រោម​ស្ពាន​ហើយ​មនុស្ស​មក​លេង​ពី​គ្រប់​ទិស​ទី ទី​នេះ​ក្លាយជា​តំបន់​ទេសចរណ៍​មួយ​ ។ ​កាលពីនៅ​ថ្ងៃ​ទី​៩ ខែតុលា​ឆ្នាំ ២០២៥ វេលា​ម៉ោង​២​និង ២០​នាទី​រសៀល មាន​ប្រជាពលរដ្ឋ​បាន​រាយ​ការ​ណ៏​មក​កម្លាំង​ប៉ុស្តិ៍​ជី​រោទ៍​ទី​២ ថា​មាន​ករណី​លិច​ទូក​បណ្តាល​អោយ​ព្រះសង្ឃ​ធ្លាក់​ចូល​ទឹក នៅ​ចំនុច​ស្ពាន​មាត់​ឃ្មង់ ស្ថិត​នៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ទទួល​បាន​ព​ត៌ មាន កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ជី​រោទ៍​ទី​២ រួម​និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ដល់ កន្លែង​កើត ហេតុ​ដើម្បី​ពិនិត្យ​ជន​រង​គ្រោះ​ចំនួន​២​នាក់ ក្នុងនោះ១អង្គព្រះនាម ឆើត សុខ​ជាតិ ​ព្រះជន្ម​២៧​ឆ្នាំ ​ជា​​ព្រះ​ស​ង្ឈគង់​​នៅ​វត្ត​ទួល​វិហារ​ មាន​ទីលំនៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​បាត់​ខ្លួន​) និង១អង្គទៀត​
​ព្រះនាម​សា​រ៉ាត់ រតនៈ ​ព្រះជន្ម​១៥​ឆ្នាំ ​ជា​​ព្រះ​ស​ង្ឃគង់​នៅ​វត្ត​ទួល​វិហា​រ មាន​ទីលំនៅ​ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ (​បាត់​ខ្លួន​) ។

​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ រ​ត្ន័ ដុល្លា ព្រះ​ចៅអធិការ​វត្ត និង​ឈ្មោះ នួន វ៉ា​រី​ន ព្រះសង្ឃ​គង់នៅ​វត្ត (​វត្ត​ទួល​វិហារ​)​បាន​បំភ្លឺ​ដូច​គ្នា​ថា​: កាលពី​ថ្ងៃ​ទី​៩​ខែតុលា​ឆ្នាំ​២០២៥ អាត្មា​និង​ព្រះសង្ឃ​ទាំងអស់​៤​អង្គ និង​ក្មេង​ៗ​ចំនួន​៣​នាក់​សរុប​៧ អង្គ​/​នាក់ បាន​ជិះទូក លេង​រហូត ដល់​ស្ពាន​មាត់​ឃ្មួ​ង​ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ ក៏​បាន​បើកទូក​ត្រឡប់ មក​វិញ មក​ដល់​ក្រោម​ស្ពាន​មាត់​ឃ្មួ​ង ដោយ​កម្លាំង​ទឹក​ហូរ​ខ្លាំង​ពេក​ធ្វើ​អោយ​ទូក​បើក​ទៅ​មុខ​មិន​រួច ក៏​បណ្តាល​អោយ​ទូក​បុក​និង​សសរ ស្ពាន បែក​ទូក មនុស្ស​នៅ​លើ​ទូក​ក៏​ធ្លាក់​ចូល​ក្នុង​ទឹក​ទាំងអស់ ព្រះសង្ឃ​២​អង្គ​និង​ក្មេង​ៗ៣​នា​ក់តោងទូក​ជាប់ ចំណែក​ព្រះសង្ឃ ២ អង្គ​ទៀត​ក៏​រសាត់​តាម​ទឹក​លិច​បាត់​មិនដឹង​ដល់​ទីណា ដែល​នៅ​តំបន់​នេះ​រដូវវស្សា​មានព្រៃ​ដុះ​ច្រើន​សង្ខាង ។

-​មូលហេតុ​ជិះទូក​លេង​ពេល​ទឹក​ហូរ​គួ​ច​ខ្លាំង​ទូក​បាន​បោក​នឹង​សសរស្ពាន បណ្តាល​អោយ​លិច ។​
-​លុះ​មក​ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២​និង​៣៥​នាទី​ថ្ងៃត្រង់ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​ព្រះសង្ឃ​១​អង្គ​ព្រះ​នាម សា​រ៉ាត់ រតន​: ត្រង់​ចំនុច​នាគ​វិល​ចម្ងាយ ១០០០​ម៉ែត្រ​ពី​ស្ពាន​មាត់​ឃ្មង់​។​ហើយ មក​ដល់​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក​ប្រជាពលរដ្ឋ ក៏​បាន​រក​ឃើញ​សព​ព្រះសង្ឃ​១​អង្គ ទៀត​ព្រះ​នាម​ឆើត សុខ​ជាតិ នៅ​ចំនុច​បឹង​ប្រា ចម្ងាយ​ប្រហែល​២៥០០​ម៉ែត្រ​ពី​ស្ពាន​មាត់​ឃ្មង់​និង​ស្រង់​សព​យក​មក​តម្កល់​នៅ​វត្ត​ពុទ្ធ​ប្ប​ទី​កា​រាម​(​វត្ត​ទួល​វិហារ​)​ដោយ​ហូរ​ទៅ​តាម​ខ្សែទឹក​ហូរ​។

-​ក្រោយមក​គណៈកម្មាធិការ​បាន​ធ្វើការ​ពិនិត្យ​សព​ បានបញ្ជាក់ថា ៖
-​ផ្នែក​ក្បាល ពុំ​មាន​ស្លាកស្នាម​អ្វី​នោះ
-​ផ្នែក​អវយវ​ដៃជើង ពុំ​មាន​ស្លាកស្នាម​អ្វី​នោះ​ទេ
ផ្នែក ក ពុំ​មាន​បាក់ឆ្អឹង​អ្វី​នោះ​ទេ

ការ​សន្និដ្ឋាន​របស់​គណៈកម្មាធិការ និង​គ្រូពេទ្យ​មណ្ឌល​សុខភាព​ជី​រោទ៍​ទី​២​សព​ទាំង​២​អង្គ​ស្លាប់ ដោយ​ការ​លង់ទឹក​ស្លាប់​ពិតមែន​ពុំ​មាន​ពាក់ព័ន្ធ​និង​បទល្មើស ព្រហ្មទណ្ឌ​ឡើយ​។ ក្រោយ​ពិនិត្យ​សពព្រះសង្ឃ​​ទាំង​ពីរ​អង្គ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ