តើអ្នកធ្លាប់មានអារម្មណ៍ក្តៅ ឬក្រហាយនៅចន្លោះទ្រូងក្រោយពេលញ៉ាំហើយឬនៅ0x017d7 អាការៈ ក្រហាយទ្រូង ជាញឹកញាប់ត្រូវបានគេយល់ច្រឡំថាជាបញ្ហាធម្មតា ប៉ុន្តែវាតម្រូវឲ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ ព្រោះវាជាសញ្ញាដំបូងនៃបញ្ហាអាស៊ីតក្រពះរ៉ាំរ៉ៃ។
១. រោគសញ្ញាដែលកើតឡើងរួមជាមួយក្រហាយទ្រូង
នៅពេលដែលអាស៊ីតក្រពះចាប់ផ្តើមហូរច្រាលឡើងមកបំពង់អាហារ អ្នកអាចជួបប្រទះសញ្ញាទាំងនេះ៖
មាត់មានរសជាតិជូរ: មានអារម្មណ៍ថាមានរសជាតិជូរ ឬរសជាតិអាស៊ីតនៅក្នុងមាត់ ឬបំពង់ក។
ពិបាកលេប: មានអារម្មណ៍ថាស្ទះ ឬឈឺពេលលេបអាហារ។
ឈឺទ្រូងក្រោយញ៉ាំ: មានការឈឺចាប់ទ្រូងភ្លាមៗបន្ទាប់ពីទទួលទានអាហាររួច។
ឈឺកាន់តែធ្ងន់ពេលដេក: អាការៈក្រហាយ ឬឈឺចាប់ដែលឆេះអាចកាន់តែអាក្រក់ នៅពេលអ្នកដេក ឬផ្អៀងខ្លួន។
២. មូលហេតុចម្បង ៦ យ៉ាងដែលបង្កឲ្យមានក្រហាយទ្រូង
អាការៈក្រហាយទ្រូងកើតឡើងនៅពេលដែលសន្ទះបិទបើករវាងក្រពះ និងបំពង់អាហារចុះខ្សោយ ឬដំណើរការមិនល្អ ដែលធ្វើឲ្យអាស៊ីតក្រពះហូរច្រាលឡើង។ កត្តាដែលជំរុញឲ្យកើតមានរួមមាន៖
អាស៊ីតក្រពះហូរច្រាល៖ នេះជាមូលហេតុផ្ទាល់ ដែលអាស៊ីតក្រពះឡើងមកបំពង់អាហារវិញ។
របបអាហារគ្រោះថ្នាក់៖ ការទទួលទានអាហារមួយចំនួនដូចជា អាហារហឹរ ខ្លាញ់/ចៀនច្រើន ខ្ទឹមស ខ្ទឹមបារាំង ឬផ្លែក្រូចឆ្មារ ដែលបង្កើនជាតិអាស៊ីត។
ភេសជ្ជៈរំញោច: ផឹកភេសជ្ជៈមានជាតិ អាល់កុល, ភេសជ្ជៈប៉ូវកម្លាំង, ឬភេសជ្ជៈមានជាតិ កាហ្វេអ៊ីន។
ផលប៉ះពាល់ថ្នាំ: ថ្នាំមួយចំនួនដូចជា Ibuprofen អាចធ្វើឲ្យរលាកក្រពះ ឬបំពង់អាហារ។
ស្ត្រេស និងការថប់បារម្ភ៖ ភាពតានតឹងអាចបង្កើនការបញ្ចេញអាស៊ីតក្រពះ ដែលនាំឲ្យមានចាល់អាស៊ីត។
ការជក់បារី: អាចជំរុញការបញ្ចេញអាស៊ីតក្រពះ និងធ្វើឲ្យក្រពះកន្ត្រាក់យឺត ដែលបង្កើនឱកាសនៃការច្រាលអាស៊ីត។
៣. ពេលណាដែលអ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យ?
ការក្រហាយទ្រូងអាចលាក់បាំងជំងឺធ្ងន់ធ្ងរ។ អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម ប្រសិនបើអ្នកជួបប្រទះ៖
ការក្រហាយទ្រូង លើសពីពីរដងក្នុងមួយសប្តាហ៍
ឈឺចាប់ទ្រូងខ្លាំង ពិបាកដកដង្ហើម
ចង្អោរ ក្អួត ឬពិបាកញ៉ាំ
បាត់បង់ចំណង់អាហារ ឬស្រកទម្ងន់ដោយគ្មានមូលហេតុច្បាស់លាស់។
រោគសញ្ញាមិនប្រសើរឡើង ទោះបីជាប្រើថ្នាំក៏ដោយ៕
(ប្រភព៖ បរទេស)
ចែករំលែកព័តមាននេះ