ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ចិត​​សម្បក​ចេញ​៖ ផ្លែ​ឈើ ៤ យ៉ាង​ដែល​ផ្ដល់​គុណប្រយោជន៍​មហាសាល បើ​ញ៉ាំ​ទាំង​​សម្បក

2 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ចិត​សំបក​ផ្លែ​ឈើ​ចោល​ដោយសារ​ការ​បារម្ភ​ពី​មេរោគ ឬ​ថ្នាំ​កសិកម្ម អាច​ធ្វើ​ឱ្យ​អ្នក​បាត់បង់​សារធាតុចិញ្ចឹម​សំខាន់​ៗ​ជិត​ពាក់កណ្តាល​ដែល​មាននៅ​ក្នុង​ផ្លែ​ឈើ​នោះ​។ អ្នកជំនាញ​អាហារូបត្ថម្ភ​បាន​អះអាង​ថា ការ​លាង​សម្អាត​ឱ្យ​បាន​ស្អាត​ល្អ​គឺ​គ្រប់គ្រាន់​ដើម្បី​ជម្រះ​សារធាតុ​ដែល​នៅ​សេសសល់​លើ​ផ្ទៃ​ក្រៅ ហើយ​អនុញ្ញាត​ឱ្យ​រាង​កាយ​ទទួល​បាន​ជាតិ​សរសៃ វីតាមីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​យ៉ាងច្រើន​ដែល​ប្រមូលផ្ដុំ​នៅ​ក្នុង​សំបក​។ ជា​ពិសេស…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ការ​ចិត​សំបក​ផ្លែ​ឈើ​ចោល​ដោយសារ​ការ​បារម្ភ​ពី​មេរោគ ឬ​ថ្នាំ​កសិកម្ម អាច​ធ្វើ​ឱ្យ​អ្នក​បាត់បង់​សារធាតុចិញ្ចឹម​សំខាន់​ៗ​ជិត​ពាក់កណ្តាល​ដែល​មាននៅ​ក្នុង​ផ្លែ​ឈើ​នោះ​។

អ្នកជំនាញ​អាហារូបត្ថម្ភ​បាន​អះអាង​ថា ការ​លាង​សម្អាត​ឱ្យ​បាន​ស្អាត​ល្អ​គឺ​គ្រប់គ្រាន់​ដើម្បី​ជម្រះ​សារធាតុ​ដែល​នៅ​សេសសល់​លើ​ផ្ទៃ​ក្រៅ ហើយ​អនុញ្ញាត​ឱ្យ​រាង​កាយ​ទទួល​បាន​ជាតិ​សរសៃ វីតាមីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​យ៉ាងច្រើន​ដែល​ប្រមូលផ្ដុំ​នៅ​ក្នុង​សំបក​។ ជា​ពិសេស សំបក​ផ្លែ ព្រូន សម្បូរ​ទៅ​ដោយសារ​ធាតុ Polyphenol ដែល​ជួយ​ប្រឆាំង​នឹង​ភាព​ចាស់​នៃ​កោសិកា និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ ខណៈ​ដែល​សំបក​ផ្លែ សារី ផ្ទុក​នូវ​ជាតិ​សរសៃ​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​សារធាតុ Lutein ដែល​ជួយ​ថែរក្សា​ភ្នែក​ឱ្យ​មាន​សុខភាព​ល្អ​។

បន្ថែម​ពី​នេះ សូ​ម្បី​តែ​សំបក​ដែល​មាន​រោម​ឆ្មា​របស់​ផ្លែ គី​វី ក៏​អាច​ញ៉ាំ​បាន និង​សម្បូរ​ទៅ​ដោយ​វីតាមីន C, E និង Folate ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាង​កាយ​ឱ្យ​កាន់តែ​រឹង​មាំ​។ ចំណែកឯ​សំបក​ផ្លែ ប៉ោម វិញ គឺជា​ប្រភព​នៃ​សារធាតុ Quercetin ដែល​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក និង​សារធាតុ Triterpenoids ដែល​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​។

ការ​ផ្លាស់​ប្តូរ​ទម្លាប់​មក​ញ៉ាំ​ផ្លែ​ឈើ​ទាំង​សំបក មិន​ត្រឹមតែ​ជួយ​ឱ្យ​រាង​កាយ​ទទួល​បាន​តុល្យភាព​សារធាតុចិញ្ចឹម​ពេញលេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ចំណែក​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​អាហារ និង​ផ្ដល់​នូវ​រសជាតិ​ប្លែក​ថ្មី​សម្រាប់​ការ​ញ៉ាំ​ប្រចាំ​ថ្ងៃ​របស់​អ្នកផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ