ប្លែកអារម្មណ៍! ខេត្តកំពង់ចាម ប្រកាសគម្រោងកសាងសួនបាញ់ទឹកខ្នាតធំ ក្នុងផ្ទៃទន្លេអុំ
- កំពង់ចាម
ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងអំពីផែនការអភិវឌ្ឍតំបន់ ទន្លេអុំ ដ៏មានសក្ដានុពលក្នុងខេត្ត នឹងមានគម្រោងរៀបចំជាសួនបាញ់ទឹកខ្នាតធំមួយទៀត ។

ជាក់ស្តែងនារសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសថា ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ឲ្យដឹងថា នៅតំបន់ទន្លេអុំ ក្រៅពីគម្រោងកសាងសួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅដើមឆ្នាំ២០២៦ខាងមុខនេះ រដ្ឋបាលខេត្តក៏មានគម្រោងរៀបចំជាសួនបាញ់ទឹកខ្បាតធំមួយទៀត ស្ថិតនៅក្នុងផ្ទៃទន្លេអុំ ក្បែរវិមានឯករាជ្យ ។

ការបញ្ជាក់បែបនេះ នាវេលារសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ ឯកឧត្តមអភិបាលខេត្ត ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យដោយផ្ទាល់សួនបាញ់ទឹកខ្នាតធំ ស្ថិតនៅក្នុងផ្ទៃទន្លេ ទីរួមខេត្តព្រៃវែង ដែលបានដាក់ឲ្យដំណើរការជាផ្លូវការ ក្រោមគំនិតផ្តួចផ្តើមកសាងដោយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕












ចែករំលែកព័តមាននេះ