ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិថៃបើកឡាន​ស្ព័រស៊េរីទំនើបបុករះតូបលក់អីវ៉ាន់គ្រឿងទេស

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ស្ព័​រ​ស៊េរី​ទំនើប​១​គ្រឿង ​បើកបរ​ដោយ​ជនជាតិ​ថៃ បានបុក​រះ​តូប​លក់​អីវ៉ាន់​គ្រឿងទេស​មួយ​កន្លែង បណ្តាល​ឱ្យ​រង​របួស​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ភូមិ​ផ្សារ​កណ្ដាល…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ស្ព័​រ​ស៊េរី​ទំនើប​១​គ្រឿង ​បើកបរ​ដោយ​ជនជាតិ​ថៃ បានបុក​រះ​តូប​លក់​អីវ៉ាន់​គ្រឿងទេស​មួយ​កន្លែង បណ្តាល​ឱ្យ​រង​របួស​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ភូមិ​ផ្សារ​កណ្ដាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា រថយន្ត​ស្ព័​រ​នេះ​ ម៉ាក​សឺ​វ​រ៉ូ​ឡេ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២BW-២៧៩៤ បើកបរ​ក្នុង​ល្បឿន​លឿន​ចេញពី​ហាង​ខារ៉ាអូខេ​មួយ ។ លុះ​ទៅ​ដល់​ចំណុច​ខាង
លើ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​តូប​លក់​អីវ៉ាន់​គ្រឿងទេស​១​កន្លែង​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​រង​បួស​ស្ត្រី​ម្នាក់​ជា​ម្ចាស់​តូប និង​ខូចខាត​អីវ៉ាន់​ក្នុង​តូប​ស្ទើរ​ទាំងស្រុង ។


ក្រោយ​ពេល​មាន​គ្រោះថ្នាក់​កើតឡើង គេ​ឃើញ​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​បើកទ្វារ​រថយន្ត​ចេញ និង​សុទ្ធតែ​និយាយ​ភាសា​ថៃ​ទាំង​២​នាក់ ហើយ​នៅ​ពេល​អ្នក​យក​ព័ត៌មាន​ទៅ​ថត ក៏​ត្រូវ​ជនជាតិ​ចិន​៤​ទៅ​៥​នាក់​ចេញ​មក​ហាម និង​ដេញ​ចង់​ដណ្ដើម​យក​ទូរស័ព្ទ​ពី​អ្នក​យក​ព័ត៌មាន​ទៀត​ផង ក្នុង​ចេតនា​ដេញ​មិន​ឱ្យ​ថត ។


ភ្លាម​ៗ​នោះ គេ​ឃើញ​មន្ត្រី​ជំនាញ​មក​ដល់​ពិនិត្យ​វាស់វែង ស្រាប់តែ​ជនជាតិ​ថៃ​ទាំង​២​នាក់ សម្រួល​ជាមួយ​ម្ចាស់​តូប​លក់​អីវ៉ាន់​គ្រឿងទេស ដោយ​ទទួល​ចេញ​សង​ថ្លៃ​ខូចខាត និង​ព្យាបាល​របួស​ដើម្បី​បញ្ចប់រឿង ។


អ្នក​ឃើញ​ហេតុការណ៍​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង គឺ​អាច​មក​ពី​អ្នកបើកបរ​ស្រវឹង និង​ឈ្លោះប្រកែក​គ្នា​ពេល​កំពុង​ធ្វើ​ដំណើរ ក៏​អាច​ទាញ​ដៃចង្កូត​បណ្ដាល​ឲ្យ​រេ​ចង្កូត​បង្ក​ការ​បុក​រះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ