ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​សាធារណការ​ចុះ​កាត់​សម្អាត​រុក្ខ​ជាតិ​​នៅសងខាង​ផ្លូវជាតិ​លេខ៦២

1 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ​៖​ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រុមការងារ​នៃ​មន្ទីរ​សា​ធារណការ និង​ដឹក​​ជញ្ជូន​ខេត្តព្រះវិហារ​បាន​បន្តសកម្មភាព​ថែទាំ​ជា​ប្រចាំ ដោយ​ចុះ​កាត់​ស្មៅ និង​សម្អាត​រុក្ខជាតិ​ដែល​ដុះ​លើ​ចំណី​ផ្លូវ Right-of-Wayនៅ​តាម​បណ្ដោយ…

ខេត្តព្រះវិហារ ​៖​ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រុមការងារ​នៃ​មន្ទីរ​សា​ធារណការ និង​ដឹក​​ជញ្ជូន​ខេត្តព្រះវិហារ​បាន​បន្តសកម្មភាព​ថែទាំ​ជា​ប្រចាំ ដោយ​ចុះ​កាត់​ស្មៅ និង​សម្អាត​រុក្ខជាតិ​ដែល​ដុះ​លើ​ចំណី​ផ្លូវ Right-of-Wayនៅ​តាម​បណ្ដោយ ផ្លូវជាតិ​លេខ៦២។

សកម្មភាព​នេះ​ បាន​ផ្តោត​លើ​កំណាត់​ផ្លូវ​ដែល​មាន​ប្រវែង​សរុប​១៥៥.៤៦​គីឡូម៉ែត្រ (​ចាប់ពី​គ​.​ម ៨២+៣០០ ដល់​គ​.​ម ២៣៧+៧៦០)​។ តំបន់​ដែល​ត្រូវ​សម្អាត​លាតសន្ធឹង​ពី​ភូមិ​អូរ​ទ្រ​លោក ឃុំ​រមទម ស្រុក​រវៀង រហូតដល់​ជើងភ្នំ​ប្រាសាទព្រះវិហារ ក្នុងភូមិសាស្ត្រ​ស្រុក​ជាំ​ក្សាន្ត​ ។

រុក្ខជាតិ​ដែល​ដុះ​នៅ​សងខាង​ផ្លូវ ត្រូវបាន​គេ​មើលឃើញ​ថា អាច​ជា​មូល​ហេតុ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជាយ​ថាហេតុ​ ។  ដូច្នេះ ការ​ចុះ​អនុវត្ត​ការងារ​នេះ​ គឺ​មាន​គោលបំណង​សំខាន់​ពីរ​៖​សម្រួលដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរា​ចរណ៍​ដែល​បណ្ដាល​មក​ពី​ការ​បាំងផ្លូវ ឬ​ការ​រំលោភ​ចូល​ផ្លូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ