ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​អ្នកលេង​កាំ.បិត.ប៉័ង.តោ បណ្តាល​ឱ្យ​ជន​​រង​គ្រោះ​ស្លា.ប់​ម្នាក់ និង​រ.បួ.ស​ជា​ច្រើន​នាក់

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​ក្រុម​ឈូក​វ៉ា​១ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​ក្នុង​ករណី​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំ​នង់​ទោស បណ្តាល​អោយ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់ (​បើក​ម៉ូតូ​បុក​បង្គោល​ភ្លើង​) និង​រង​បួស​ធ្ងន់ ។ ជនសង្ស័យ​ទាំង​៤​នាក់ ១-​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​ក្រុម​ឈូក​វ៉ា​១ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ចំនួន​៤​នាក់​ក្នុង​ករណី​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំ​នង់​ទោស បណ្តាល​អោយ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់ (​បើក​ម៉ូតូ​បុក​បង្គោល​ភ្លើង​) និង​រង​បួស​ធ្ងន់ ។

ជនសង្ស័យ​ទាំង​៤​នាក់ ១-​ឈ្មោះ ម៉ុ​ន សុ​បញ្ញា ហៅ​ញ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ,២-​ឈ្មោះ ថា ដា​រិ​ទ្ធ ហៅ​ចិន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៣-​ឈ្មោះ ឆេ​ង សុ​ភារៈ​យុទ្ធ ហៅ យុទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ និង​៤-​ឈ្មោះ ហ៊​ន ឈិ​ន​ទ្បុ​ង ហៅ ទ្បុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។

តាម​លោក​វរសេនីយ៍ឯក ម៉​ម សា​វន ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្ដម​ឧត្តមសេនីយ៍ ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង ក្រោម​ការ​បញ្ជារ​ពី​លោកស្នងការ​រង ប៊ុ​ន សត្យា ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៩​ខែ វិ​ច្ឆ​កា ឆ្នាំ​២០២៥ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ និង​ដកហូត​បាន កាំបិតប៉័ងតោ (​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​) ២​ដើម និង​ស្លាក​លេខ​ម៉ូតូ​១​សន្លឹក ។

លោក​វរសេនីយ៍ឯក ម៉​ម សា​វន បានអោយ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​ក្រុម​ក្មេង​ទំនើង​ក្រុម​ឈូក​វ៉ា​១ ដែល​បង្ក​ហិង្សា​ចំនួន​២​ករណី បណ្តាល​អោយ​ជន​រង​គ្រោះ​មរណៈភាព និង​រង​របួសធ្ងន់ ។

ករណី​ទី​១-​ហិង្សា​ដោយ​ចេតនា​មាន​ស្ងា​ន​ទម្ងន់ទោស បណ្តាល​ជន​រង​គ្រោះ​ម្នាក់​ទទួលមរណៈភាព​(​ស្លាប់​) និង​ម្នាក់​ទៀត​រង​របួសធ្ងន់ នៅ​ចំណុច​ស្ពាន​អាកាស​តិច​ណូ ផ្លូវ​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាល​វេលា​ម៉ោង​ប្រហែល​៣​និង​០៥​នាទី ថ្ងៃ​ទី​១៧ ខែសីហា​ឆ្នាំ ២០២៥​។

ករណី​ទី​២-​ហិង្សា​ដោយ​ចេតនា​មាន​ស្ងា​ន​ទម្ងន់ទោស (​កាប់​ប្លន់​យក​ស្លាក​លេខ​ម៉ូតូ ) និង​បណ្តាល​អោយរ​ងរ​បួស នៅ​ចំណុច​វត្ត​ជុំ​ផ្លូវ​លេខ​២០១១ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ វេលា​ម៉ោង​ប្រហែល​៣​និង​១៥​នាទី ថ្ងៃ​ទី​១៩ ខែតុលា​ឆ្នាំ ២០២៥​។

តាម​នគរបាល​បានអោយ​ដឹង​ទៀត​ថា ជនសង្ស័យ​មាន​បក្សពួក​ជា​ច្រើន​នាក់ ដែល​នៅ​សេសសល់​នគរបាល​នឹង​បន្ត​ស្រាវជ្រាវ​បង្ក្រាប​ឲ្យ​ដល់​ឬ​ស​គល់​ដោយ​មិន​យោគយល់​នោះ​ឡើយ​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ កម្លាំង​ជំនាញ​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ