កូនសត្វក្ងោកជិតផុតពូជលើលោកចំនួន៧ក្បាលបានបង្ហាញវត្តមាន ក្រោយបង្កាត់ពូជនៅកម្ពុជា
- សៀមរាប
ខេត្តសៀមរាបះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB) នៅថ្ងៃទី៩…
ខេត្តសៀមរាបះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB) នៅថ្ងៃទី៩…
ខេត្តសៀមរាបះ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ Angkor Centre for Conservation of Biodiversity (ACCB) នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញពីវត្តមានកូនសត្វក្ងោកជិតផុតពូជលើលោកចំនួន៧ក្បាលដែលជាប្រភពសត្វត្រូវបានគេវាយតម្លៃថាជាប្រភេទរងគ្រោះជិតផុត ពូជ យោងតាមបញ្ជីក្រហមរបស់អង្គការ IUCN។
បើតាមមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ACCB សត្វក្ងោក ឬ មយូរា ជាប្រភេទបក្សី ត្រូវបានគេវាយតម្លៃថាជាប្រភេទរងគ្រោះជិតផុតពូជ ដោយការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់អង្គការ IUCN នៅក្នុងឆ្នាំ ២០១៨ ប្រភេទនេះនៅតែជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជដដែល។ សត្វនេះទៀតសោតក៏ត្រូវបានគេចាត់ទុកថាជាបក្សីដែលមានចំនួនប្រជាសាស្ត្រសរុបប្រមាណជា ១៥ ០០០ ទៅ ២៩ ៩៩៩ ក្បាលប៉ុណ្ណោះនៅទូទាំងពិភពលោក ហើយក្នុងចំណោមនោះក៏មានសត្វពេញវ័យប្រមាណជា ១០ ០០០ ទៅ ១៩ ៩៩៩ ក្បាល។
វត្តមានកូនក្ងោកទាំង ៧ក្បាលនេះ ត្រូវបានបង្ហាញវត្តមានបន្ទាប់ពីបានបង្កាត់ពូជ ប្រកប ដោយជោគជ័យអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលជាផ្នែកមួយនៃកម្មវិធីរក្សាទុករបាយប្រជាសាស្ត្រដែលធានាកុំឱ្យវិនាសផុតពូជ ហើយក្នុងឆ្នាំ២០២៥ ពួកវាបានបង្កាត់ពូជ និងញាស់កូនចំនួន៧ក្បាលប្រកបដោយជោគជ័យផងដែរ។
ទីជម្រក និងបរិស្ថានរស់នៅរបស់សត្វក្ងោកគឺនៅស្ទើរតែគ្រប់ប្រភេទព្រៃ រាប់ចាប់ពីព្រៃព្រហ្មចារី ព្រៃដែលត្រូវបានរុករាន ព្រៃស្រោង ពាក់កណ្ដាលស្រោង ព្រៃឫស្សី ព្រៃរបោះ វាលស្មៅ ព្រៃស្រល់ ព្រៃគុម្ពោត ព្រៃល្បាស់។ ម្យ៉ាងវិញទៀត ពួកវាក៏ចូលចិត្តរស់នៅខ្លាំងតាមព្រៃរបោះ និងតាមវាលចម្ការ ហើយរបបចំណីបក្សីប្រភេទនេះក៏ជាពពួកសត្វសព្វាសី។ នៅក្នុងប្រទេសកម្ពុជា បើយោងទៅតាមអ្នកស្រាវជ្រាវ ពួកយើងមានសត្វដ៏ស្រស់ស្អាតនេះប្រមាណជាជាង ១ ០០០ ក្បាលផងដែរ៕




ចែករំលែកព័តមាននេះ